ភ្នំពេញ៖ ប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់ហើយ នូវតារាកំប្លែងដ៏មានប្រជាប្រិយភាព ដែលតែងតែលេចមុខនៅក្នុងរឿងក្នុងខ្មែរ ក៏ដូចជាការសម្តែងនៅក្នុងMV នានា គឺនាយក្រឹប ដែលបច្ចុប្បន្នហាក់ដូចជាស្ងាត់ នៅក្នុងការងារសិល្បៈហើយ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោកក៏បានធ្វើឲ្យមហាជនជាច្រើន ក្តុកក្តួល និងអាណិតដល់លោកយ៉ាងខ្លាំង ក្រោយលោកហេង ឡុង បានទម្លាយថាបច្ចុប្បន្ននេះលោកមិនមែនខ្លួនមួយនោះទេ គឺលោកមានកូនដល់ទៅ២នាក់ ដែលត្រូវចិញ្ចឹមថែរក្សា។

មិនត្រឹមតែប៉ុណ្ណោះ លោកស្រាប់តែពោលពាក្យថា«ពេលនេះកូនខ្ញុំលែងអត់ ទឹកដោះគោបៅទៀតហើយ» ក្រោយពេលគូស្នេហ៍អ្នកនាងចនច័ន្ទ លក្ខិណា បានធ្វើការជូនលុយឲ្យលោកចំនួន១០០ដុល្លារ។ 

ពាក្យដ៏ខ្លីមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន អាណិតដល់លោកយ៉ាងខ្លាំង ដែលគ្រួសារកំពុងជួបការលំបាក សូម្បីតែទឹកដោះគោ ក៏គ្មានសម្រាប់កូនជាទីស្រលាញ់របស់ខ្លួន នោះដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

នាយក្រឹប
នាយក្រឹប
លោកហេង ឡុង និងនាយក្រឹប
សាររបស់លោកហេងឡុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]