ភ្នំពេញ៖ ជំនួបដ៏កក្រើកនៃសប្តាហ៍ដំបូង ពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ ២០១៩ បានបញ្ចប់ជាផ្លូវការកាលក្នុងលទ្ធផល ភ្នំពេញក្រោន ២-៣ បឹងកេត។ ក្រោមក្រសែភ្នែកអ្នកគាំទ្រក្រុមទាំង២ រួមទាំងទស្សនិកជនសរុបជាង ២,៦០០នាក់កាលពីម្សិលមិញនេះ ក្រុមទាំង២បានបង្ហាញទម្រង់លេងយ៉ាងគួរឱ្យជក់ចិត្តពេញ ៩០នាទី។

ក្រុមភ្នំពេញក្រោន (រូបភាព៖ ក្លិបបាល់ទាត់ភ្នំុពេញក្រោន)
ក្រុមបឹងកេត (រូបភាព៖ ក្លិបបាល់ទាត់ភ្នំុពេញក្រោន)

ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ធ្វើបានសម្រេចមុនដោយគ្រាប់បាល់បញ្ចូលទីពីចម្ងាយយ៉ាងល្អរបស់កីឡាករ Paulo Victor មុននឹងបឹងកេតតាមស្មើវិញដោយគ្រាប់បាល់ OG របស់សាហ្វី នាំឱ្យលទ្ធផលវគ្គទី១បញ្ចប់ទៅ ១-១។ ចូលមកដល់តង់ទី២ បឹងកេតបានស៊ុតបន្ថែម ២គ្រាប់ទៀតដោយកីឡាករចំណូលថ្មី Angel Carrascosa និងកីឡាករ លី មីហ្សាន ខណៈក្រុមម្ចាស់បានតាមពីក្រោយមួយគ្រាប់វិញដែរ ដោយគ្រាប់បាល់របស់កីឡាករ នៅ សុសិលា។ លទ្ធផលក្រោយបញ្ចប់ការប្រកួតជាផ្លូវការ ក្រុមភ្នំពេញក្រោន ២-៣ បឹងកេត។

ដោយឡែក ក្រៅពីជំនួបរវាងភ្នំពេញក្រោន និងបឹងកេត “ខ្មែរឡូត” ក៏សូមជម្រាបជូននៅលទ្ធផលការប្រកួតចំនួន២គូកាលពីម្សិលមិញរួមមាន ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ចាញ់ក្លិបបាល់ទាត់ខេត្តកំពង់ចាម ១-០ និងក្រុមគិរីវង់សុខសែនជ័យ ឈ្នះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ៤-១៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

ការប្រកួតរវាងក្រុមភ្នំពេញក្រោន និងបឹងកេត (រូបភាព៖ CNCC)
ការប្រកួតរវាងក្រុមភ្នំពេញក្រោន និងបឹងកេត (រូបភាព៖ CNCC)
ការប្រកួតរវាងក្រុមអគ្គិសនី និងខេត្តកំពង់ចាម (រូបភាព៖ CNCC)
ការប្រកួតរវាងក្រុមអគ្គិសនី និងខេត្តកំពង់ចាម (រូបភាព៖ CNCC)
ក្រុមគិរីវង់សុខសែនជ័យ (រូបភាព៖ Kirivong Sok Sen Chey F.C 2019)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]