កូរ៉េខាងត្បូង ៖ Jung Joon Young ត្រូវបានគេស្គាល់ថា ជាតារាចម្រៀង និងជាតារាសម្ដែងម្នាក់ដ៏ល្បី នៅក្នុងវិស័យសិល្បៈកូរ៉េ។ ប៉ុន្តែថ្មីៗនេះ លោកត្រូវបានឃាត់ខ្លួន ដោយក្រុមប៉ូលិសស៊ើបអង្កេតរបស់កូរ៉េ ក្រោយពីទទួលបានដំណឹងថា តារាប្រុសល្បីឈ្មោះរូបនេះ មានជាប់ពាក់ព័ន្ធនឹងបទល្មើស រំលោភហើយលួចថតវីដេអូបង្ហោះ ចែកចាយទៅក្នុង Group Chat។

គួរបញ្ជាក់ផងដែរថា Jung Joon Young បានសារភាពថា ខ្លួនពិតបានលួចថតវីដេអូអាសអាភាសរបស់ខ្លួន ពេលកំពុងគេងជាមួយស្រីៗ ជាច្រើននាក់ពិតមែន។ ខណៈពេលនេះដែរ ករណីនេះកំពុងត្រូវបាន ធ្វើការស៊ើបអង្កេតដោយប៉ូលីសជំនាញ។

តាមរយៈចម្លើយសារភាព និងភស្ដុតាងជាច្រើនដែល ជនជាប់ចោទរូបនេះបានប្រគល់ឲ្យប៉ូលិស កាលពីថ្ងៃទី ១៤ ខែមីនា បានឲ្យដឹងថា តារាប្រុសរូបនេះ មិនត្រឹមតែ​លួចថតវីដេអូអាសអាភាស ជាមួយគូស្នេហ៍របស់ខ្លួន និងចាប់រំលោភស្រីៗ ដែលលោកបានណាត់ជួប នៅក្នុងក្លឹបប៉ុណ្ណោះទេ Jung Joon Young ថែមទាំងបាន ប្រើល្បិចបោកប្រាស់ស្រីៗជាច្រើននាក់ ឲ្យប្រគល់ខ្លួនប្រាណឲ្យលោក ជាថ្នូរនឹងការបានបង្ហាញខ្លួនជាតារាល្បី ថែមទៀតផង។

នៅក្នុងរបាយការណ៍ថ្មីមួយពី MBN បានបង្ហាញថា មានស្រ្តីរងគ្រោះជាច្រើន ត្រូវបាន Jung Joon Young បោកប្រាស់ ដោយសន្យាថានឹងជួយឲ្យពួកនាង បានក្លាយជាតារាល្បី ប្រសិនបើពួកនាងព្រមគេងជាមួយលោក។ ប៉ុន្តែក្រោយមក Jung Joon Young ក៏បានលួចថតវីដេអូទាំងនោះ ផ្ញើទៅមិត្តៗនៅក្នុង Group Chat របស់ខ្លួនទៅវិញ៕ 

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Jung Joon Young
រូបភាព Jung Joon Young
រូបភាព Jung Joon Young
រូបភាព Jung Joon Young
រូបភាព Jung Joon Young

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]