ភ្នំពេញ៖ ទម្រាំសាងកេរ្តិ៍ឈ្មោះ ល្បីល្បាញមកទល់នឹងពេលនេះ ឃើញថាកំពូលតារាចម្រៀងកញ្ញាឱក សុគន្ធកញ្ញា ខិតខំប្រឹងប្រែងយ៉ាងខ្លាំង នៅក្នុងការងារសិល្បៈមិនថាយប់ ឬថ្ងៃ លើសពីនេះ រាល់ការបញ្ចេញសមត្ថភាពសម្លេងរបស់នាង ត្រូវបានមហាជនជាច្រើន បាននាំគ្នាសរសើរគ្រប់គ្នាតែម្តង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ តារាចម្រៀងស្រីស្រស់រូបនេះ បានលេចមុខច្រៀងនៅក្នុងកម្មវិធី «ចម្រៀងគ្រួសារខ្មែរ» ដោយបានលើកនូវបទចម្រៀងជំនាន់មុន ជាច្រើនមកច្រៀង។ ដោយក្នុងនោះ នាងបានលើកនូវបទ«ស្ពានសាងស្នេហ៍»ដែលច្រៀងយ៉ាងពីរោះ និងទទួលបានការសរសើរ ពីសំណាក់អ្នកទស្សនាជាច្រើន។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នៅក្នុងនោះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលេចនូវពាក្យពេចន៍សរសើរដ៏មានន័យ ទៅកាន់តារាស្រីរូបនេះយ៉ាងដូច្នោះថា៖«កញ្ញាកូនច្រៀងបានពីរោះណាស់ សុំសរសើរកូនស្រី»។

ក្រោយពីបានឃើញបែបនេះ តារារូបនេះ ពិតជារំភើប និងអរគុណយ៉ាងខ្លាំងដល់សម្តេច ដែលបានសរសើរ និងលើកទឹកចិត្តដល់រូបនាង នៅក្នុងការច្រៀងចម្រៀងបែបនេះជាលើកដំបូង៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ឱក សុគន្ធកញ្ញា ពេលឡើងច្រៀង
ឱក សុគន្ធកញ្ញា ពេលឡើងច្រៀង
ពាក្យសរសើររបស់សម្តេចតេជោ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា