អាល្លឺម៉ង់៖ គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់លោក Joachim Low បានបញ្ជាក់ច្បាស់ថា ជម្រើសអ្នកចាំទីដៃទី១សម្រាប់ក្រុមអាល្លឺម៉ង់របស់លោកគឺជាកីឡាករ Manuel Neuer ដដែល មិនមែនជាកីឡាករ Marc-Andre Ter Stegen ឡើយ។

កីឡាករ Manuel Neuer

តាមការសង្កេតកន្លងមក កីឡាករ Neuer ហាក់ដូចជាមានទម្រង់លេងធ្លាក់ចុះបន្តិច បើសិនជាយើងប្រៀបធៀបទៅនឹងប៉ុន្មានរដូវកាលមុន ខណៈដែលកីឡាករ Ter Stegen កំពុងបង្ហាញខ្លួនបានយ៉ាងល្អជាមួយក្លិប Barcelona។ លោក Low បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ “ ខ្ញុំនៅតែមិនផ្លាស់ប្តូរជម្រើសរបស់ខ្ញុំដដែលសម្រាប់អ្នកចាំទីរបស់យើង មានន័យថាកីឡាករ Neuer នៅតែជាជម្រើសដំបូងសម្រាប់អាល្លឺម៉ង់ និងជាប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ដដែល”។

លោក Joachim Low

បើទោះបីជាបែបនេះក៏ដោយ Low ក៏នៅតែបង្ហាញពីឱកាសសម្រាប់ការបង្ហាញខ្លួនជាមួយជម្រើសជាតិអាល្លឺម៉ង់សម្រាប់ Stegen ដដែល។ បុរសវ័យ ៦០ឆ្នាំខាងលើបានឱ្យដឹងថា៖ “នៅឆ្នាំនេះ ពួកយើងមានកាលវិភាគសម្រាប់ការប្រកួតជម្រុះ European Championship ក៏ដូចជាការប្រកួតមិត្តភាពផ្សេងៗទៀត ហើយខ្ញុំនឹងផ្តល់ឱកាសសម្រាប់ Ter Stegen ដែលជាកីឡាករ World Class មួយរូបទៅហើយ”។ 

គួរបញ្ជាក់ឱ្យដឹងថា ក្រុមជម្រើសជាតិឥន្រ្ទីយ៍ដែកអាល្លឺម៉ង់ និងត្រូវជួបប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិសែប៊ីនាថ្ងៃពុធនេះ មុននឹងជួបប្រកួតជម្រុះ European ២០២០ ជាមួយហុល្លង់នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕

Manuel Neuer និង Ter tegen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]