ចិន៖ ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ ពីជីវិតតារាសម្តែងស្រី Angelababy ដែលកំពុងតែត្រូវគេថា រង្គោះរង្គើ ជាមួយនឹងស្វាមី។ ភាគច្រើន ពួកគេ មិនសូវមានពេលវេលា នៅជាមួយគ្នា ដោយរវល់ចេញទៅកម្មវិធី ឬថតរឿងជាដើម។ ប៉ុន្តែទោះបីជា ក៏សាមីខ្លួន មិនចេញមុខ មកបកស្រាយថា យ៉ាងណានោះទេ មានតែរង់ចាំមើលទាំងអស់គ្នា។

ជាក់ស្តែង បើទោះបីជាមានរឿងយ៉ាងណា ក៏តារាស្រីរូបនេះ នៅតែមានប្រជាប្រិយភាពខ្លាំងដដែល នៅក្នុងរង្វង់សិល្ប ដែលកាលពីថ្មីៗនេះ ទស្សនាវដ្តីបរទេសលំដាប់ Vogue បានបង្ហាញនូវ រូបថតក្របទស្សនាវដ្តី ចេញសម្រាប់ខែមេសា ដែលក្នុងនោះ ក៏មានតារាបរទេសជាច្រើន មកពី១៤ប្រទេសផ្សេងៗគ្នា។

ជាពិសេស លើកនេះ ក៏មានវត្តមាននាងAngelababy ដែរ ដែលអាចនិយាយបានថា ជារឿងកម្រមួយ មិនសូវមានតារាចិនណា ក្លាយជាតារាក្របមុខ នៅក្នុងទស្សនាវដ្តីនេះណាស់។ ជាមួយគ្នានោះដែរ នាងក៏បានតែងខ្លួនប្លែក ពាក់សក់ខ្លី ធ្វើឲ្យគ្រប់គ្នា សឹងតែមើលមិនស្គាល់ថាជា នាងទៅហើយ។

យ៉ាងណាមិញ ក្រោយពីបានឃើញនូវរូបភាពបែបនេះ ក៏មានហ្វេនជាច្រើន សរសើរនាង បើទោះបីជា ជួបជីវិតគ្រួសារមិនសូវល្អប្រពៃ តែរូបនាង នៅតែរឹងមាំ និងពេលនេះ ឡើងកូដរហូតបានថតដាក់ទស្សនាវដ្តីបរទេស ដ៏ល្បីថែមទៀត៕

Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy ក្នុងក្របទស្សនាវដ្តី
តារានៅក្នុងក្របទស្សនាវដ្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]