ក្រចេះ៖ ភាពអស្ចារ្យកាន់តែខ្លាំងជាងមុន កាន់តែរំភើបជាងមុនពីខេត្តមួយទៅខេត្តមួយ ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រី ROCK ដ៏ធំមហិមា BOOSTRONG ROCK ON FIRE 2019 របស់ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងទាក់ទាញខ្លាំងមែនទែន របស់កំពូលតារាចម្រៀងរ៉ក រ៉កៗជាច្រើនដួង។

ក្រោយពី បាននាំយកភាពសប្បាយបែបរ៉ក រ៉កទៅកាន់ខេត្តជាច្រើនរួចមក នាពេលថ្មីៗនេះនៅទីរួមខេត្តក្រចេះថ្ងៃទី១៥-១៦ ខែមិនា ក៏មានការចាប់អារម្មណ៍និងចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូនអ្នកក្រចេះ យ៉ាងភ្លូកទឹកភ្លូកដីផងដែរ។

ភេសជ្ជៈ  ប៉ូវកំលាំងប៊ូសស្ត្រង បានបង្កើតការប្រគំតន្ត្រីបែប រ៉ក រ៉ក ដ៏ធំមហិមាជាលើកទី២ នាឆ្នាំ២០១៩នេះ បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលជាច្រើនខេត្ត រួចមកហើយរហូតដល់ពេលថ្មីៗនេះ នៅទីរួមខេត្ត ក្រចេះ ក្នុងមហាព្រឹត្តិការណ៍ រ៉ក ដ៏ធំមហិមាប្រចាំឆ្នាំនេះ ក្រោមការចូលរួមរបស់កំពូលតារាចម្រៀងរ៉ក រ៉ក ជាច្រើនដួងទាំងពីរថ្ងៃនេះដូចជា៖ លោកព្រាប សុវត្ថិ កញ្ញា រ៉េត ស៊ូហ្សាណា លោកហ្សូណូ កញ្ញាសួស វីហ្សា កញ្ញាឈិន រតនៈ លោកវង្ស តារារតនា កញ្ញាសុខ សីឡាលីន កញ្ញាប៉ាច គីមមួយ កញ្ញាវី ឌីណែត និងលោកឃី សុឃុន បានធ្វើឲ្យបងប្អូន ដែលមកចូលរួមផ្ទាល់នៅទឹកដីទីរួមខេត្តក្រចេះទទួលបានភាពសប្បាយៗ ហ៊ោកញ្ជ្រៀវ អង្រួនអារម្មណ៍តាមចង្វាក់ភ្លេង ROCK ថ្មីប្លែកជាងគេ ធំជាងមុន ខ្លាំងជាងមុន មិនសរសើរមិនបាន។

អ្នកចូលរួមជាច្រើនបានសរសើថា ”សប្បាយណាស់ ហើយពិតជាប្លែកកប់ស៊េរីហ្មង នេះជាការប្រគំតន្ត្រីមួយរ៉កមួយ ដ៏ធំអស្ចារ្យ ដែលមិនធ្លាប់មានអារម្មណ៍បែបនេះឡើយ ធ្លាប់តែលឺគេថាប៊ូសស្ត្រង រ៉ក សប្បាយជាងគេខ្លាំងជាងគេ ពេលនេះបានជួបហើយមហិមាមែន”។ ក្រៅពីនេះក៏មានបងប្អូនយើង ចូលរួមជាច្រើនយ៉ាងណែនណាន់តាន់តាប់ ខ្លះស្រែកច្រៀងតាមកំពូលតារាចម្រៀង ខ្លះក៏ទាញទូរស័ព្ទថតច្រូងច្រាង ខ្លះទៀតក៏មានកាដូជូនដល់ IDOL និងមានសកម្មភាពសប្បាយជាច្រើនទៀត។

ក្រុមហ៊ុន ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង ក៏បានថ្លែងបំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនអ្នកខេត្តក្រចេះទាំងអស់ ដែលបានចូលរួមទាំងអស់ទាំងភ្ញៀវជាតិនិង អន្តរជាតិ ដែលតែងតែចូលរួមគាំទ្រ មហាព្រឹត្តិការណ៍ការប្រគំតន្ត្រីបែបរ៉ក ដ៏ធំមហិមា BOOSTRONG ROCK ON FIRE ។

កុំភ្លេចចូលរួមសប្បាយទាំងអស់គ្នា នាសប្តាហ៍ក្រោយនេះទៀតនៅទឹកដីខេត្តកំពង់ស្ពឺក្នុងដីឡូត៍ឈួន គីមសាន និងក្រេបរសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកម្លាំង ប៊ូសស្ត្រង ហើយមានឱកាសឈ្នះរង្វាន់ម៉ូតូកាលីបយុវវ័យKawasaki ទូរទស្សន៍ Smart TV និងឈ្នះទឹកប្រាប់រាប់លានរង្វាន់ ដែលមាននៅក្បែរដៃលោកអ្នក៕

តារាចម្រៀងល្បីៗ
មហាព្រឹត្តិការណ៍ប្រគំតន្ត្រី ROCK ដ៏ធំមហិមា BOOSTRONG
មហាព្រឹត្តិការណ៍ប្រគំតន្ត្រី ROCK ដ៏ធំមហិមា BOOSTRONG
មហាព្រឹត្តិការណ៍ប្រគំតន្ត្រី ROCK ដ៏ធំមហិមា BOOSTRONG
មហាព្រឹត្តិការណ៍ប្រគំតន្ត្រី ROCK ដ៏ធំមហិមា BOOSTRONG
មហាព្រឹត្តិការណ៍ប្រគំតន្ត្រី ROCK ដ៏ធំមហិមា BOOSTRONG
មហាព្រឹត្តិការណ៍ប្រគំតន្ត្រី ROCK ដ៏ធំមហិមា BOOSTRONG
តារាចម្រៀងល្បីៗ
មហាព្រឹត្តិការណ៍ប្រគំតន្ត្រី ROCK ដ៏ធំមហិមា BOOSTRONG

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]