ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រុមហ៊ុនរថយន្តដ៏ល្បីឈ្មោះ SsangYong បានដាក់តាំងបង្ហាញនូវរថយន្ត SsangYong ស៊េរីថ្មីឆ្នាំ២០១៩ យ៉ាងស្រស់សង្ហារបស់ខ្លួនជាច្រើនគ្រឿង នៅឯផ្សារទំនើបអ៊ីអន២ សែនសុខ ជាមួយនឹងប្រូម៉ូសិនពិសេសៗយ៉ាងច្រើន ដោយមានការបញ្ចុះតម្លៃ រហូតដល់ទៅរាប់ពាន់ដុល្លារ ព្រមទាំងទទួលបានកាដូបន្ថែមពិសេសៗតម្លៃរាប់ពាន់ដុល្លារថែមទៀតផង ។

ជាការពិតណាស់ ក្រុមហ៊ុនរថយន្តល្បីឈ្មោះ SsangYong បានដាក់បង្ហាញនូវរថយន្តថ្មីរបស់ខ្លួន សុទ្ធសឹងតែជាសេរ៊ីថ្មីៗឆ្នាំ២០១៩ ដោយមានដូចជារថយន្តម៉ូដែល Rexton ម៉ូដែល Stavic និងប្រភេទរថយន្តPick Up Rexton Sports ដែលសេរ៊ីទាំងនេះសុទ្ធសឹងតែមានលក្ខណៈពិសេសអស្ចារ្យរៀងៗខ្លួន ថែមទាំងបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់លោកអ្នកថែមទៀតផង។

ចង់ដឹងថារថយន្តទាំងប៉ុន្មានប្រភេទនេះ មានលក្ខណៈពិសេសអស្ចារ្យកម្រិត តាមដានទាំងអស់គ្នា៖

១). ម៉ូដែល Rexton Sports គឺជាប្រភេទរថយន្ត Pick Up សម្រាប់យកមកដឹកទំនិញបាន ហើយក្នុងនោះវាក៏បានផ្ដោតយ៉ាងសំខាន់ទៅលើផាសុកភាព និងងាយស្រួលធ្វើដំណើរផងដែរ។ លើសពីនេះទៅទៀត វាមានកាមេរ៉ា ៣៦០ដឺក្រេ កៅអីខាងមុខមានចរន្តខ្យល់ចេញចូល និងអាចបត់បាន ៨ របៀប ព្រមទាំងពោងសុវត្ថិភាព ៦ ចង្កៀងជាប្រភេទ LED ជាដើមផងដែរ។

ម៉ូដែល Rexton Sports

យ៉ាងណាមិញ រថយន្តម៉ូដែល Rexton Sports នេះវាមិនមែនគ្រាន់តែជាឡាន Pick Up ធម្មតាទេប៉ុណ្ណោះនោះទេ ប៉ុន្តែវាជាប្រភេទរថយន្តស៊េរីថ្មី (SUT) ដែលផ្ដោតទៅលើសុវត្ថិភាព ផាសុខភាព និងភាពងាយស្រួល ក្នុងការធ្វើដំណើរ ហើយក៏អាចដឹកទំនិញ ឬសម្ភារៈផ្សេងៗបានថែមទៀតផង។ ហើយចំពោះរថយន្តប្រភេទនេះ ក៏មានជាច្រើនពណ៌អាចឲ្យលោកអ្នកជ្រើសរើសបានផងដែរ ដោយមានដូចជាពណ៌ខ្មៅ ពណ៌ស ពណ៌ទឹកប្រាក់ ពណ៌ខៀវ និងពណ៌ត្នោត។

ដោយឡែកចំពោះតម្លៃ Rexton Sports 2019 នេះវិញគឺ៖
_ប៉ុងមួយ (2WD): មានតម្លៃ ៣៨ ៥០០ ដុល្លារ
-ប៉ុងពីរ ( 4WD): តម្លៃ៤៥ ៥០០ ដុល្លារ

ប្រភេទម៉ាស៊ីនឡាន Rexton Sports នេះជាប្រភេទម៉ាស៊ីន (២.២) គឺប្រើប្រាស់ប្រេងម៉ាស៊ូត (2WD 8.3L/100km ) និង (4WD 8.6L/100km) ។

ផ្នែកខាងក្នុងនិងខាងក្រៅនៃម៉ូដែល Rexton Sports

២) ម៉ូដែល Rexton ជាប្រភេទរថយន្តប្រណិត និងបច្ចេកវិទ្យាទំនើប ដោយមានកៅអីត្រជាក់ក្ដៅ កញ្ចក់ និងឃ្លុបក្រោយបិទបើកបញ្ជាដោយសោ ប្រព័ន្ធតាមដានសម្ពាធកង់ Sensor មុខក្រោយ ពោងសុវត្ថិភាព ៧។

Rexton ជារថយន្តដែលបានទទួលពានរង្វាន់ចំណាត់ថ្នាក់លេខ ១ ក្នុងទស្សនាវដ្ដី 4X4 ក្នុងឆ្នាំ ២០១៨ ដែលជាទស្សនាវដ្ដីរថយន្តដ៏ល្បីបំផុតនៅក្នុងចក្រភពអង់គ្លេស ហើយគុណភាពនិងសក្តានុភាពនៃ ឡាននេះត្រូវបានទទួលស្គាល់ជាសកល។

ម៉ូដែល Rexton

ចំពោះតម្លៃឡាន Rexton -2019 នេះគឺ៖
_ប៉ុងមួយ (2WD)៖ តម្លៃ៥៥ ៥០០ ដុល្លារ
_ប៉ុងពីរ ( 4WD)៖ តម្លៃ៥៩ ៥០០ ដុល្លារ

ហើយរថយន្តប្រភេទ Rexton នេះមានចំនួន៣ពណ៌ផងដែរ មានដូចជា ពណ៌ខ្មៅ ពណ៌ស ពណ៌ទឹកប្រាក់ និងពណ៌ប្រផេះ។ ដោយឡែកសម្រាប់ប្រភេទម៉ាស៊ីនឡាន Rexton ឯនេះវិញ ជាប្រភេទម៉ាស៊ីន(2.2) គឺប្រើប្រាស់ប្រេងម៉ាស៊ូត (2WD 8.3L/100km )និង (4WD 8.6L/100km)។

ម៉ូដែល Rexton
កៅអីអាចបត់បាន

៣) ម៉ូដែល Stavic ជាប្រភេទរថយន្តសម្រាប់ អ្នកដែលគាត់មានសមាជិកគ្រួសារច្រើន ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ប្រកបទៅដោយផាសុកភាព ស៊ីប្រេងតិច និងថែមទាំងមានតម្លៃសមរម្យថែមទៀតផង។

ជាការពិតណាស់ Stavic ជាប្រភេទរថយន្ត MPV ១១ កៅអី ស្អាតទាន់សម័យនិងសន្សំសំចៃក្នុងការប្រើប្រាស់។ វាពិតជាសាកសមក្នុងការប្រើប្រាស់ជាលក្ខណៈគ្រួសារខ្លាំងបំផុត។

ដោយឡែកចំពោះតម្លៃ Stavic ឆ្នាំ ២០១៩ នេះវិញគឺមានតម្លៃ ៤១ ៨០០ ដុល្លារ លើសពីនេះទៅទៀតលោកអ្នកក៏អាចធ្វើការជ្រើសរើសពណ៌បាន ដោយមានដូចជា៖ ពណ៌ ស ពណ៌ខ្មៅ ពណ៌ខៀវ និងពណ៌ប្រាក់ផងដែរ។ សម្រាប់ប្រភេទម៉ាស៊ីនឡាន Stavic នេះជាប្រភេទម៉ាស៊ីន (2.0) គឺប្រើប្រាស់ប្រេងម៉ាស៊ូត (8.3L/100Km) ប្រអប់លេខអូតូមាន ៥ លេខ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Ssangyong នឹងដាក់តាំងបង្ហាញរថយន្តទាំង៣ម៉ូដែលនេះរបស់ខ្លួន រយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមិនា នៅឯផ្សារទំនើបអ៊ីអ៊ន២ ជាមួយនឹងប្រម៉ូសិនពិសេសមានដូចជា៖

មានការបញ្ចុះតម្លៃចាប់ពី៣០០០ដុល្លារ រហូតដល់៣៥០០ដុល្លារ និងមានការធានាជូនរយៈពេល ៣ ឆ្នាំពេញ ឬ ១ ០០,០០០ គីឡូម៉ែត្រ ព្រមទាំងមានFree ជូននូវកាត់សាំងចំនួន១០០០ដុល្លារ ផ្លាស់ប្តូរប្រេងម៉ាស៊ីន ៤ ដង អ្វីដែលពិសេសជាងនេះទៅទៀតនោះ ថែមទាំងFreeជូនការធ្វើស្លាកលេខឡាន ដោយឥតគិតថ្លៃថែមទៀតផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 098 456 888 / 095 456 888 ឬតាមរយៈហ្វេសប៊ុកផេក៖ ssangyongcambodia ៕ 

SSangyong បើកបង្ហាញរថយន្ត៣ម៉ូដែលសេរ៊ីថ្មីឆ្នាំ២០១៩
ប្រូម៉ូសិនពិសេសពីSSangyong
ប្រូម៉ូសិនពិសេសពីSSangyong
SSangyong បើកបង្ហាញរថយន្ត៣ម៉ូដែលសេរ៊ីថ្មីឆ្នាំ២០១៩
SSangyong បើកបង្ហាញរថយន្ត៣ម៉ូដែលសេរ៊ីថ្មីឆ្នាំ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]