ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​ថា បុរស​ម្នាក់​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​មាត់ទឹក​ស្រះ​មួយ​កន្លែង​ ដែល​មាន​ស្នាម​របួស​ និង​មាន​ខ្សែ​រុំ​ជាប់​.​ក​ផង កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៥​ មី​នា ដែល​ស្ថិត​ក្នុងភូមិ​ស្វាយ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង តែ​សមត្ថកិច្ច​មិន​ទាន់​អាច​ធ្វើការ​សន្និដ្ឋាន​ថា ជា​ករណី​បែប​ណា​នៅឡើយ​ទេ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា សាកសព​បុរស​នោះ​ឈ្មោះ​ សំ ម៉ៅ អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំ​រៀង​ ។ គេ​មិន​ទាន់​ដឹង​អំពី​ពេលវេលា​នៃ​ការ​កើតហេតុ​ទេ ហើយ​ក៏​មិនដឹង​ពី​មូលហេតុ​នៃ​ការ​ស្លាប់​ដែរ តែ​អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​សាកសព​នេះ​រួច​ ក៏​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​ ។ បើ​តាម​ការ​ពិនិត្យ​ជាក់​ស្ដែង ជន​រង​គ្រោះ​បាន​ដេក​ផ្ងារ​ស្លាប់​ទាំង​សម្លៀក​បំពាក់​នៅ​មាត់ទឹក​ក្នុង​ស្រះ​ ។

យោង​តាម​របាយ​ការ​ណ៍បឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា សព​ជន​រង​គ្រោះ​មាន​ស្នាម​របួស​លើ​និង​ក្រោម​ត្របកភ្នែក​ទាំង​សងខាង​, របួស​ក្បែ​រ​ត្រចៀក និង​មាន​ក្រណាត់​ជាប់​.​ក​ទៀត​ផង តែ​មន្ត្រី​ជំនាញ​មិន​ធ្វើការ​សន្និដ្ឋាន​បែប​ណា​នៅឡើយ​ទេ ពី​ព្រោះ​ពេល​នេះ​ កំពុង​សាកសួរ​ក្រុម​គ្រួសារ និង​សាក្សី​ខ្លះ​ៗ​ផង​ ។

បើ​តាម​ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ខ្លះ​ៗ​ថា ជន​រង​គ្រោះ​មានមុខ​របរ​លក់​សាច់​ពិសេស​ តាម​ម៉ូតូ​(​សាច់​ឆ្កែ​) ហើយ​គាត់​ក៏​ជា​អ្នក​ស្រវឹង​ញឹកញាប់​ដែរ ​ជាមួយនឹង​មុខរបរ​នេះ​ ។ ប៉ុន្តែ​ មុនគេ​ប្រទះ​ឃើញ​សាកសព​គាត់​ប្រមាណ​២​ថ្ងៃ បុរស​នេះ ​មាន​ជម្លោះ​ក្នុង​គ្រួសារ​ ។ ទោះ​យ៉ាងណា​ មន្ត្រី​ជំនាញ​កំពុង​ស៊ើបអង្កេត​លើ​ករណី​នេះ​ហើយ​ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]