(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីស្ថានភាពកក់ខែនៅប្រទេសកម្ពុជា។

ក្រសួងបានបញ្ជាក់ថា ចាប់ពីថ្ងៃទី២១ ដល់ ២៤ ខែមីនា ឆ្នាំ២០១៩នេះ រាជធានី-ខេត្តនឹងមានភ្លៀងកក់ខែលាយឡំជាមួយរន្ទះ និងខ្យល់កន្ត្រាក់ ខណៈសីតុណ្ហភាពអតិបរមា ស្ថិតក្នុងរង្វង់៣២ ដល់ ៣៥អង្សាសេ។

ជាមួយគ្នានេះ ក្រសួងធនធានទឹកបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានជាយថាហេតុ នៅពេលមេឃរកកលភ្លៀង៕

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖ 

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]