បរទេស៖ ដូចដែលលោកអ្នកបានជ្រាបរួចមកហើយ តារាចម្រៀងប្រុសសញ្ជាតិអាមេរិក Nick Jonas បានរៀបការជាមួយតារាសម្តែងស្រីសញ្ជាតិឥណ្ឌា Priyanka Chopra កាលពីដើមខែធ្នូ ឆ្នាំ២០១៨ កន្លងមកនេះ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ Nick Jonas បានធ្វើឲ្យភរិយាវ័យ៣៦ឆ្នាំរបស់លោករំភើបចិត្តយ៉ាងខ្លាំង ដោយលោកបានទិញរថយន្តថ្មីមួយគ្រឿងម៉ាក Mercedes Maybach 2019 ជាកាដូឲ្យភរិយា រីឯតម្លៃវិញរហូតដល់ទៅជិត ២០ម៉ឺនដុល្លារឯណោះ។

ក្រោយពីទទួលបានកាដូពីស្វាមី Priyanka Chopra បានបង្ហោះរូបនៅក្នុងអ៊ិនស្តារក្រាមរបស់នាង ដោយភ្ជាប់ជាមួយនឹងសំណេរខ្លីមួយថា «នៅពេលដែលសំណព្វចិត្តរបស់ខ្ញុំឈរនៅលំដាប់ទី១ ហើយភរិយាក៏ទទួលបាន Maybach ជាកាដូ..... សូមណែនាំឲ្យស្គាល់ Chopra Jonas..... I love you baby! ស្វាមីដែលល្អជាងគេ......» ។

គួរបញ្ជាក់ផងដែរថា បទច្រៀងថ្មីរបស់ Nick Jonas មានចំណងជើងថា «Sucker» បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុង Billboard Hot 100 ហើយសម្រាប់ភាពជោគជ័យលើកនេះលោកក៏បានទិញកាដូឲ្យភរិយា៕

ទស្សនារូបភាពខាងក្រោម៖  

Nick Jonas
Priyanka Chopra
Nick JonasនិងPriyanka Chopra
Nick JonasនិងPriyanka Chopra
Nick JonasនិងPriyanka Chopra
Nick JonasនិងPriyanka Chopra
Nick JonasនិងPriyanka Chopra
Nick JonasនិងPriyanka Chopra

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]