ថៃ៖ បើគិតទៅរយៈពេល៣ឆ្នាំមកហើយ ដែល Lisa សមាជិកក្រុម BLACKPINK ប្រឡូកចូលសិល្បៈ ហើយក៏អាចនិយាយបានថា នេះក៏ជាលើកទី១ផងដែរ ដែលផលិតកម្ម YG Entertainment អនុញ្ញាតព្រមឲ្យនាង ទទួលថតស្ពតពាណិជ្ជកម្ម នៅឯស្រុកកំណើតរបស់នាង គឺនៅប្រទេសថៃ។

ជាការពិតណាស់ យោងតាមដំណឹងផ្សព្វផ្សាយកាលពីថ្មីៗនេះ បានឲ្យដឹងថា Lisa ត្រូវបានខាងផលិតផលល្បីឈ្មោះមួយប្រចាំប្រទេសថៃ បានអញ្ជើញនាងទៅថតស្ពតពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយឲ្យផលិតផលរបស់ពួកគេ។ 

មិនត្រឹមតែប៉ុណ្ណោះ ខាងផលិតផលនោះ ក៏បានបង្ហើបប្រាប់ថា ខាងផលិតកម្ម YG បានទាមទារតម្លៃខ្លួនរបស់ Lisa រហូតដល់ទៅ ១០លានបាត ដែលស្មើនឹង ៣១៦,០០០ដុល្លារអាមេរិក សម្រាប់អោយ Lisa ផ្សព្វផ្សាយអោយផលិតផលរបស់ពួកគេផងដែរ។

យ៉ាងណាមិញ កូនពៅប្រចាំក្រុម BLACKPINK រូបនេះ ពិតជាមិនធម្មតាឡើយ ដោយតម្លៃខ្លួនខ្ទង់១០លានបាតនេះ បើធៀបទៅនឹងតម្លៃខ្លួននៃការថតស្ពតពាណិជ្ជកម្មរបស់តារាថៃក្នុងស្រុកតែម្តង គឺស្មើទៅនឹងតម្លៃខ្លួនរបស់កំពូលតារាលំដាប់ជួរមុខប្រទេសថៃ ដោយក្នុងនោះមានដូចជា តារាស្រី Yaya Urassaya តារាស្រី Mai Davika តារាប្រុស Nadech Kugimiya តារាប្រុស Weir Sukollawat និងតារាស្រី Chompoo Araya ជាដើមផងដែរ៕

Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK
Lisa សមាជិកក្រុម BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]