ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា ក្រោយពីតារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាព អ្នកនាង ពេជ្រ សោភា បានតុបតែងខ្លួន ឡើងសម្ដែងលើឆាកប្រគំតន្រ្តីជាមួយសម្លៀកបំពាក់ ដោយកែច្នៃពីក្រមាខ្មែរនោះ បានធ្វើឲ្យទស្សនិកជន ស្ទើរពេញផ្ទៃប្រទេស សម្ដែងការគាំទ្រយ៉ាងខ្លាំងតែម្ដង។

យ៉ាងណាមិញ ស្រាប់តែព្រឹកមិញនេះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង ពេជ្រ សោភា ម្ចាស់បទ «ឆ្កែរត់បុកប៉ោត» រូបនេះ រឹតតែធ្វើឲ្យប្រិយមិត្ត អ្នកគាំទ្រ មានការភ្ញាក់ផ្អើលសាជាថ្មីម្ដងទៀត ជាមួយនឹងរូបភាពមួយសន្លឹក ដែលបានបង្ហោះនៅលើផេកហ្វេសប៊ុករបស់នាង។ 

ដោយនៅក្នុងរូបភាពនោះ អ្វីដែលទទួលបានការចាប់អារម្មណ៍ខ្លាំង គឺអ្នកនាង ពេជ្រ សោភា បានដឹកដៃតារាកំប្លែងដ៏ល្បីក្នុងស្រុក លោក អ៊ូ ប៊ុនណារ៉ាត់ ហៅ នាយ ក្រឹម និង តា ចេក រួមគ្នាស្លៀកសម្លៀកបំពាក់ ដោយកែច្នៃពីក្រមាខ្មែរ សម្ដែងនៅក្នុងបទចម្រៀងថ្មីរបស់នាង ដែលមានចំណង់ជើងថា «បោកកូនជ្រូក» ដែលនឹងចេញនាពេលឆាប់ៗខាងមុខនេះ។ 

ទន្ទឹមនឹងនេះ ក៏មានអ្នកគាំទ្រជាច្រើន នៅតែបន្តការសរសើរមិនដាច់ពីមាត់ ដល់អ្នកនាង ពេជ្រ សោភា ចំពោះការជួយលើកស្ទួយ ក្រមាខ្មែរ នេះផងដែរ ៕ 

ទស្សនារូបភាពខាងក្រោម៖

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា នាយ ក្រឹម និង តា ចេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា