ភ្នំពេញ៖ តោះអ្នកណាខ្លះចូលចិត្តលេងហ្គេមបែប Online ? វាជាសមរភូមិប្រើប្រាស់គ្រាប់កាំភ្លើង ដែលច្នៃដោយបច្ចេកវិទ្យាទំនើបៗ ការស្លៀកពាក់ និងរចនាពណ៌បែប 3D យ៉ាងត្រជាក់ភ្នែក សម្លេងអង្រួនបេះដូងដូចទិដ្ឋភាពពិតៗ គ្រាន់តែឃើញហើយ ចង់លេងភ្លាមតែម្តង។

លើកនេះលោកអ្នកមិនត្រឹមតែបានចូលរួមលេងហ្គេម Online ជាមួយមិត្តភក្តិរបស់លោកអ្នកប៉ុណ្ណឹងទេ ថែមទាំងអាចមានឱកាសឈ្នះទឹកប្រាក់សុទ្ធសរុបចំនួន ១០០,០០០,០០០ រៀល (មួយរយលានរៀល) បូកជាមួយនឹងទូរស័ព្ទដៃម៉ាកល្បីៗ របស់ក្រុមហ៊ុន OPPO ជាច្រើនគ្រឿងថែមទៀតផងផង។ ហើយអ្វីដែលពិសេសនោះគឺ អ្នកឈ្នះនឹងទទួលបានទូរស័ព្ទ F11 Pro ដ៏ថ្មីសន្លាង ដែលជាផលិតផលចុងក្រោយ សម្រាប់ដើមឆ្នាំ ២០១៩ នេះ ពីក្រុមហ៊ុន OPPO ។ 

លេងហ្គេម Online

មូលហេតុអ្វីបានជា Rules Of Survival ជ្រើសរើសក្រុមហ៊ុន OPPO ជាដៃគូសហការក្នុងកម្មវិធីលេងហ្គេម Online ដ៏ធំសម្បើម និងផ្លូវការនៅកម្ពុជានាពេលនេះ? 

ជាការពិតណាស់ដូចលោកអ្នកធ្លាប់ដឹងស្រាប់ហើយថា ស្មាតហ្វូនម៉ូឌែលថ្មីៗរបស់ OPPO គឺជាប្រភេទស្មាតហ្វូនដែលមានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ជាពិសេសពីសំណាក់អ្នកនិយមលេងហ្គេមអ៊ីនធើណែត ព្រោះវាមានបច្ចេកវិទ្យាសាកថ្មឆាប់ពេញ ជាប្រភេទទូរស័ព្ទកាន់ថ្មបានយូរ កម្លាំងម៉ាស៊ីន Ram និង Rom កប់ស៊េរិតែម្តង។ ហើយសម្រាប់ម៉ូឌែលកូនពៅ F11 Pro ដើមឆ្នាំ ២០១៩ នេះវិញ វាមានគុណសម្បត្តិច្រើន និងបាន Update ជាងម៉ូឌែលមុនៗទៅទៀត ដោយការរចនាចេញមកអមជាមួយនឹងបច្ចេកវិទ្យា សាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0 ថាមពលថ្ម 4000MAh សម្រាប់អ្នកលេងហ្គេមយ៉ាងណាក៏មិនងាយអស់ថ្មដែរ វាមាន បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ដែលធ្វើឲ្យការអូសហ្គេម ឬ Scroll ក្នុងកម្មវិធីហ្គេម Online មិនមានភាពទាក់ ឬស្ពឹកឡើយ វាមាន Ram ទំហំ 6GB និង Romទំហំ 64GB ហើយ F11 Pro ក៏បានរចនាឡើងដោយអេក្រង់ធំលាតពេញទំហំ 6.5 Inch អមមកជាមួយកម្រិតបង្ហាញFHD+ គ្មានចន្លោះឆកដូចមុន ដែលកាន់តែងាយស្រួលសម្រាប់អ្នកលេងហ្គេមអាចមើលឃើញពេញភ្នែកតែម្តង ហើយវាក៏មានកាមេរ៉ាភ្លោះផ្នែកខាង ក្រោយទំហំ 48MPដែរ ទាំងអស់នេះគឺជាអ្វីដែលអ្នកនិយមលេងហ្គេម Online ជាក្រុមប្រាថ្នាចង់បាន។ 

សូមបញ្ជាក់ថាកម្មវិធីប្រកួតប្រជែងលេងហ្គេម Rules Of Survival នេះចូលរួមសហការជាពិសេសដោយក្រុមហ៊ុនទូរស័ព្ទ OPPO  Cellcard Wing ស្ថាប័នសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងសមាគមកីឡាអូឡាំពិកជាតិកម្ពុជាជាដើម ចាប់ពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៩ ហើយវគ្គផ្តាច់ព្រ័ត្រនឹងធ្វើនៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងបរិវេណកោះពេជ្រ រាជធានីភ្នំពេញ។ 

តោះនៅចាំអីទៀតគ្នាយើងគ្នាគេ ដែលចូលចិត្តលេងហ្គេម Rules Of Survival ទាំងពេលទំនេរពីការងារ ពេលថ្ងៃឈប់សម្រាក និងអ្នកលេងហ្គេមដាច់យប់ទាំងអស់គ្នា ប្រញាប់រួសរាន់ឡើងចូលរួមលេងហ្គេមនេះ ដើម្បីឈ្នះទឹកប្រាក់សុទ្ធៗសរុបរហូតដល់ទៅមួយរយលានរៀល និងទូរស័ព្ទដៃ OPPO F11 Pro ថ្មីស្រឡាងជាច្រើនគ្រឿង ឱកាសបែបនេះ រកឯណាបានទៅលោកព្រះ លេងហ្គេមសប្បាយហើយ ទទួលបាន ប្រយោជន៍ជាច្រើនថែមទៀត៕

ឈ្នះរង្វាន់ទឹកប្រាក់មួយរយលានរៀល
ស្មាតហ្វូន OPPO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]