ភ្នំពេញ៖ នាម្សិលមិញថ្ងៃទី១៥ ខែ មិនា ឆ្នាំ ២០១៩ នេះក្រុមហ៊ុនខ្មែរហៅហូល & ហ៊ែលឃែរ ហៅកាត់ថា KHH បានរៀបចំធ្វើបទបង្ហាញស្តីអីពី «ការសម្អាតដោយមានប្រសិទ្ធភាព និងសន្សំសំចៃ »ជូនដល់ម្ចាស់ភោជ្ជនីយដ្ឋាន និងអាជីវករចំនួន៤០នាក់។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន KHH គឺជាក្រុមហ៊ុនផលិតនូវផលិតផលក្នុងស្រុកមួយនាំមុខគេនៅក្នុងប្រទេសកម្ពុជា ដែលថ្មីៗនេះផងដែរក្រុមហ៊ុនក៏បានទទួលនូវវិញ្ញាបនបត្រ ISO 9001: 2015 សំរាប់គ្រប់ផលិតផលរបស់ខ្លួន ដែលបានផលិត និងកំពុងដំណើរការ​ នៅលើទីផ្សារសព្វថ្ងៃ មានដូចជា ផលិតផលប្រើប្រាស់ផ្ទាល់ខ្លួន និងផលិតផលប្រើប្រាស់នៅក្នុងផ្ទះ ដែលមានការទទួលស្គាល់គុណភាពស្តង់ដារ ជាលក្ខណៈអន្តរជាតិ។  

បទបង្ហាញស្តីអីពី «ការសម្អាតដោយមានប្រសិទ្ធភាព និងសន្សំសំចៃ »
បទបង្ហាញស្តីអីពី «ការសម្អាតដោយមានប្រសិទ្ធភាព និងសន្សំសំចៃ »
បទបង្ហាញស្តីអីពី «ការសម្អាតដោយមានប្រសិទ្ធភាព និងសន្សំសំចៃ »
បទបង្ហាញស្តីអីពី «ការសម្អាតដោយមានប្រសិទ្ធភាព និងសន្សំសំចៃ »

គ្រប់ផលិតផលរបស់ក្រុមហ៊ុន KHH ទាំងអស់បានផលិតដោយប្រើរូបមន្ត និង បច្ចេកវិទ្យាមកពីប្រទេសកូរ៉េ ជាមួយនឹងក្រុមអ្នកជំនាញក្នុងឧស្សាហកម្មនេះ គឺលោក Lee Sukho និងលោក Lee Hoon ដែលពួកគាត់មានបទពិសោធន៍​ នៅប្រទេសកូរ៉េ អស់រយៈពេលជាង 30 ឆ្នាំមកហើយ ។         

ក្រុមហ៊ុន KHH មានអាជ្ញាប័ណ្ណត្រឹមត្រូវ និងបាននាំចូលវត្ថុធាតុដើម​ ពីប្រទេសកូរ៉េ ដែលមានលិខិតបញ្ជាក់ និងបានធ្វើការសាកល្បងយ៉ាងម៉ត់ចត់ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីឱ្យប្រាកដថា អតិថិជននឹងទទួលបាននូវភាពរីករាយជាមួយបទពិសោធន៍ល្អឥតខ្ចោះ នៅពេលបានប្រើប្រាស់ផលិតផលរបស់ខ្លួន។ ក្រុមហ៊ុនបានប្រតិបត្តិការយ៉ាងតឹងរឹងអនុវត្តតាមស្ដង់ដារអន្ដរជាតិ​ ដើម្បីបង្កើតផលិតផលដែលមានគុណភាពគួរជាទីទុកចិត្តជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ 

បទបង្ហាញស្តីអីពី «ការសម្អាតដោយមានប្រសិទ្ធភាព និងសន្សំសំចៃ »
បទបង្ហាញស្តីអីពី «ការសម្អាតដោយមានប្រសិទ្ធភាព និងសន្សំសំចៃ »

បច្ចុប្បន្នក្រុមហ៊ុន KHH កំពុងចែកចាយផលិតផល សាប៊ូកក់សក់ម៉ាកក្លិន សាប៊ូលាងខ្លួនម៉ាកក្លិន សាប៊ូលាងដៃម៉ាកក្លិន សាប៊ូលាងចានម៉ាកស្អាត និងសាប៊ូលាងចានម៉ាកល្អ ព្រមទាំងផលិតផលលាងសម្អាតទូទៅដូចជា សាប៊ូសម្អាតការ៉ូ សាប៊ូបោកសំលៀកបំពាក់ ទឹកក្រអូប និងសាប៊ូសម្អាតទូទៅ សំរាប់ប្រើប្រាស់ក្នុង សណ្ឋាគារ ភោជ្ជនីយដ្ឋាន ហាងកាហ្វេនានា និងកន្លែងផ្សេងៗទៀត ដែលមានបណ្តាញចែកចាយ និងសេវាដឹកជញ្ជូនទូទាំង២៥ខេត្តក្រុង​ ក្នុងប្រទេសកម្ពុជា។

បទបង្ហាញស្តីអីពី «ការសម្អាតដោយមានប្រសិទ្ធភាព និងសន្សំសំចៃ »
បទបង្ហាញស្តីអីពី «ការសម្អាតដោយមានប្រសិទ្ធភាព និងសន្សំសំចៃ »

នាពេលខាងមុខនេះក្រុមហ៊ុន ក៏មានគម្រោងចែកចាយ ទៅតាមបណ្តាប្រទេសនៅតំបន់អាស៊ី និងអឺរ៉ុប ផងដែរ បន្ទាប់ពីទទួលបាននូវការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋខ្មែរយើងទាំងក្នុង និងក្រៅប្រទេស អស់រយៈពេលជាង៣ឆ្នាំមកនេះ៕

សម្រាប់លោកអ្នកចង់ចែកចាយបន្ត ឬជាវទៅប្រើប្រាស់បន្តសូមទំនាក់ទំនង៖

ក្រុមហ៊ុន ខ្មែរ ហៅហូល & ហ៊ែលឃែរ
ផ្ទះលេខ ៦១៦ ផ្លូវពេទ្យសត្វ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ
ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: +៨៥៥ (០)២៣ ៩៨៥ ៧៦៤ / ៨៩ ៥១៧ ៣៦៦
អ៊ីម៉ែល: [email protected]   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]