ថៃ៖ តារាសម្តែងស្រីកំពុងតែទទួលបានសន្ទុះនៃការគាំទ្រខ្លាំងកញ្ញា Bella Ranee ដែលលោកអ្នកប្រាកដជាស្គាល់នាងច្បាស់ ព្រោះតារាស្រីរូបនេះបានសម្តែងនៅក្នុងរឿងភាគល្បីៗជាច្រើន។

ជាក់ស្តែង Bella ជាតារាសម្តែងស្រីជូរមុខ ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ដែលសង្កេតឃើញថា តាំងពីចូលសិល្បៈដំបូងរហូតមកដល់សព្វថ្ងៃនេះ នាងនៅតែជ្រកនៅក្រោមទ្រនំចាស់មួយនេះដដែល។

យ៉ាងណាមិញ បើយោងតាមបទសម្ភាសន៍មួយ Bella បាននិយាយរៀបរាប់ពីរឿងនេះយ៉ាងដូច្នេះថា៖

«ខ្ញុំមិនប្រាកដទេថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅសល់កុង​​​​​​​​​​​​​​​​​​​​ត្រាជាមួយស្ថានីយប៉ុន្មានឆ្នាំទៀត តែខ្ញុំនឹងបន្តកុងត្រារឿយៗហើយខ្ញុំក៏មិនទៅណាដែរ ខ្ញុំនឹងនៅជាមួយប៉ុស្តិ៍លេខ៣រហូត។ មានលេចឮព័ត៌មានថា ប៉ុស្តិ៍លេខ៣ បានទិញខ្ញុំមិនឲ្យដើរចេញ វាមិនមែនជាការពិតទេ តែខ្ញុំមានអារម្មណ៍ថាស្រលាញ់ និងចាត់ទុកប៉ុស្តិ៍លេខ៣ ដូចជាផ្ទះ ដូចជាគ្រូសារ ចំណែកឯរឿងធ្វើជាតារាឯករាជ្យវិញ គឺខ្ញុំមិនដែលគិតសូម្បីតែម្តង»៕

Bella Ranee
Bella Ranee
Bella Ranee
Bella Ranee
Bella Ranee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]