ភ្នំពេញ៖ នៅមុននេះតាមរយៈវីដេអូឃ្លីបមួយ ដែលបានបង្ហោះចេញពីគណនីហ្វេសប៊ុកផ្លូវការរបស់លោក តាំង គីមសួ ជាមួយនឹងកិច្ចសម្ភាសន៍មួយ រវាងពិធីករដ៏មានប្រជាប្រិយភាព លោក ប៉ែន ចំរ៉ុង និងកូនខ្មែរកាត់បារាំង កញ្ញា អាដាណា ក្រោមប្រធានបទ ពាក់ព័ន្ធនឹងជំងឺមហារីក បាននឹងកំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន។ 

តាមរយៈកិច្ចសម្ភាសន៍មួយនេះ កញ្ញា អាដាណា បាននិយាយរៀបរាប់ ដោយទម្លាយប្រាប់ពីបទពិសោធន៍នៃការកើតជំងឺមហារីករបស់នាង និងវិធីសាស្ត្រនៃការយកឈ្នះលើជំងឺដ៏កាចសាហាវនេះ រហូតអាចធ្វើឲ្យនាងអាចមានជីវិតជាថ្មីមកទល់ពេលនេះ ។ 

ជាក់ស្តែង លោក តាំង គីមសួ ក៏បានសរសេរបង្ហោះនៅលើហ្វេសប៊ុក ដោយរៀបរាប់ផងដែរថា៖ «ជំងឺមហារីកគឺជាជំងឺមួយដ៏កាចសាហាវដែលបានឆក់យកអាយុជិវិតរបស់មនុស្សរាប់លាននាក់ ហេតុអ្វីបានជាកញ្ញា អាដាណា សុវណ្ណរស្មើ បែរជានិយាយថាកញ្ញាដឹងគុណចំពោះជំងឺនេះទៅវិញ? វីដេអូសង្ខេបខ្លីដែលមានប្រយោជន៍ទាក់ទងអំពីបទពិសោធន៍នៃការកើតជំងឺមហារីក និងវិធីសាស្ត្រនៃការយកឈ្នះលើជំងឺដ៏កាចសាហាវនេះ។ វីដេអូមួយនេះមិនមែនល្អសម្រាប់តែអ្នកដែលកើតជំងឺមហារីកទេ តែល្អខ្លាំងណាស់សម្រាប់មនុស្សនៅក្នុងសកលលោកទាំងមូល»៕

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖ 

លោក ប៉ែន ចំរ៉ុង និង កញ្ញា អាដាណា សុវណ្ណរស្មី
លោក ប៉ែន ចំរ៉ុង និង កញ្ញា អាដាណា សុវណ្ណរស្មី
កញ្ញា អាដាណា សុវណ្ណរស្មី
កញ្ញា អាដាណា សុវណ្ណរស្មី
កញ្ញា អាដាណា សុវណ្ណរស្មី
កញ្ញា អាដាណា សុវណ្ណរស្មី
កញ្ញា អាដាណា សុវណ្ណរស្មី
កញ្ញា អាដាណា សុវណ្ណរស្មី
សំណាររបស់ លោក តាំង គីមសួ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង