បរទេស៖ គូស្មេហ៍វ័យក្មេងរវាងតារាចម្រៀងប្រុសដ៏ល្បី Justin Bieber និងតារាម៉ូដែលស្រី Hailey Baldwin ជាគូស្នេហ៍ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។

គួររម្លឹកផងដែរថា មួយរយៈចុងក្រោយនេះ Justin កំពុងតែស្ថិតក្នុងដំណាក់កាលនៃការព្យាបាលជំងឺបាក់ទឹកចិត្ត ដោយជំងឺនេះអាចនឹងជះផលអាក្រក់ទៅដល់អនាគតគ្រួសារលោក និងជាមូលហេតុដែលអាចធ្វើឲ្យ Hailey ចាប់ផ្តើមគិតពីរឿងចែកផ្លូវគ្នា។

ជាក់ស្តែង កាលពីថ្ងៃទី១៥ ខែមីនា កន្លងទៅនេះ ពិធីការិនីល្បីឈ្មោះWendy Williams ក៏បាននិយាយនៅក្នុងកម្មវិធី Talk Show របស់អ្នកនាងថា ទំនាក់ទំនងស្នេហារបស់ Justin និង Hailey អាចនឹងឈានដល់ការលែងលះគ្នា។

Wendy Williams បាននិយាយរៀបរាប់ថា «Hailey ទើបតែអាយុ២២ឆ្នាំប៉ុណ្ណោះ នាងអាចរៀបការម្តងទៀតបាន តែខ្ញុំពិតជាពេញចិត្តចំពោះការផ្លាស់ប្តូរចរិតរបស់ Justin ខ្លាំងណាស់ ប៉ុន្តែគេជាមនុស្សម្នាក់ ដែលមានឈ្មោះល្បីតាំងពីតូច Justin បានជួបរឿងជាច្រើនហើយគេក៏បានធ្វើរឿងអាក្រក់ៗជាច្រើនដូចគ្នា។ ប្រសិនបើមានកូនតើគេអាចក្លាយជាឪពុកដ៏ល្អដែរឬទេ? ហើយគេនឹងក្លាយជាស្វាមីបែបណា?»។

លើសពីនេះ Wendy បាននិយាយពីភាពល្បីល្បាញរបស់ Justin និង Hailey យ៉ាងដូច្នេះថា «ខ្ញុំគិតថាត្រកូល Hailey ល្បីជាង ព្រោះ Justin ជាមនុស្សតែម្នាក់គត់នៅក្នុងគ្រួសារដែលមានឈ្មោះល្បីល្បាញ ចំណែកឯ Hailey វិញល្បីទាំងគ្រួសារតែម្តង» ៕

ទស្សនារូបភាពខាងក្រោម៖

Justin និងHailey
Justin និងHailey
Wendy Williams
Wendy Williams

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]