ភ្នំពេញ៖ កាន់តែរំភើប និងកាន់តែអស្ចារ្យ! អ្វីដែលអតិថិជនទាំងអស់កំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសារនៃវត្តមានទូរស័ព្ទដ៏វៃឆ្លាតជំនាន់ថ្មី ជាមួយនឹងមុខមាត់ថ្មី រូបរាងថ្មី និងចំណុចពិសេសថ្មីៗនៃខ្សែស្រឡាយត្រកូល A ស៊េរី Galaxy A50 និង A30 របស់សាមសុង នឹងបង្ហាញខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជា ឆាប់ៗនេះហើយ។

យ៉ាងណាមិញសម្រាប់ស្មាតហ្វូនជំនាន់ថ្មី Galaxy A50 និង A30 ទាំងពីរនេះ គឺកំពុងតែធ្វើឱ្យអតិថិជនទាំងអស់មានការភ្ញាក់ផ្អើល និងរង់ចាំចាប់កាន់មើលផ្ទាល់តែម្តង។ ប៉ុន្តែការដាក់លក់ជាផ្លូវការលើកនេះ មិនត្រឹមតែមកជាមួយនឹងរូបរាងដ៏គួរឱ្យស្រលាញ់ និងទាក់ទាញ ព្រមទាំងតម្លៃដ៏ល្អឥតខ្ចោះ ដែលស្ទើរតែមិនគួរឱ្យជឿប៉ុណ្ណោះទេ ថែមទាំងធ្វើការផ្តល់ជូននូវឱកាសដ៏គួរឱ្យរំភើបជាទីបំផុតផងដែរ នោះគឺរាល់ការជាវស្មាតហ្វូន Galaxy A50 ឬ A30 នឹងមានឱកាសឈ្នះដំណើរទស្សនាព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់របស់ក្រុមហ៊ុនសាមសុង ជាមួយក្រុមតារាចម្រៀងកូរ៉េដ៏ល្បី BLACKPINK នៅឯប្រទេសថៃ នៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៩ ខាងមុខ។

EXCLUSIVE SAMSUNG EVENT WITH BLACKPINK

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនសាមសុង នឹងធ្វើការដាក់លក់ជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូឌែល Galaxy A50 និង A30 ក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៩ នេះតទៅជាមួយការផ្តល់ជូនឱកាសចូលរួមព្រឹត្តិការណ៍ដ៏សំបើម និងពិសេសនេះ ដោយគិតចាប់ពីថ្ងៃដាក់លក់រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ តែប៉ុណ្ណោះ។

* ខាងក្រោមនេះ គឺជាលក្ខខណ្ឌនៃការចូលរួម៖

១- សម្រាប់អតិថិជន ដែលបានជាវស្មាតហ្វូន Galaxy A50 ឬ A30 ដែលនាំចូលស្របច្បាប់សម្រាប់ប្រទេសកម្ពុជា ចាប់ពីថ្ងៃចាប់ផ្តើមលក់ រហូតដល់ថ្ងៃ ៣១ មីនា ២០១៩
២- អតិថិជនតម្រូវឱ្យបំពេញឈ្មោះ លេខទូរស័ព្ទ លេខអត្តសញ្ញាណបណ្ណ និងលេខ IMEI នៅលើបណ្ណធានាផលិតផលរបស់ Galaxy A50 ឬ A30
៣- រង្វាន់សរុបមាន ៣ រង្វាន់
៤- រង្វាន់ ១ សម្រាប់មនុស្ស ២ នាក់
៥- កញ្ចប់នៃការធ្វើដំណើររួមមាន សំបុត្រយន្តហោះទៅមក + ការស្នាក់នៅ + ការធ្វើដំណើរទៅកម្មវិធី + អាហារ
៦- អ្នកឈ្នះត្រូវមានលិខិតឆ្លងដែន ដែលមានសុពលភាពចាប់ពី ៦ ខែឡើង គិតចាប់ពីថ្ងៃចេញដំណើរ
៧- ក្នុងករណីអ្នកឈ្នះមានអាយុក្រោម ១៨ ឆ្នាំ អ្នកអមដំណើរត្រូវជាអាណាព្យាបាល ឬសមាជិកគ្រួសារ
៨- អ្នកឈ្នះត្រូវបង្ហាញទូរស័ព្ទ ដែលមាន IMEI ដូចទៅនឹងលេខ IMEI ដែលក្រុមហ៊ុនបានជ្រើសរើសយក
៩- ក្រុមហ៊ុននឹងទាក់ទងទៅអ្នកកាន់អ្នកឈ្នះរង្វាន់ ដើម្បីរៀបចំបែបបទធ្វើដំណើរ
១០- ក្នុងករណីមិនអាចទាក់ទងបានក្នុងរយៈពេល ៣ ថ្ងៃ ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការជ្រើសរើសអ្នកជំនួស
១១- ការចាប់ឆ្នោតនឹងផ្សាយបន្តផ្ទាល់លើ Samsung Cambodia Facebook
១២- Samsung រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌចាប់ឆ្នោត ដោយពុំបាច់ជូនដំណឹងជាមុន 
១៣- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។

ដូច្នេះសូមប្រញាប់រួសរាន់ឡើង! ទទួលបានទាំងស្មាតហ្វូនដ៏ទំនើបបំផុតក្នុងក្តីស្រមៃ និងបទពិសោធន៍ចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ 1800 20 3232 ដោយឥតគិតថ្លៃ៕

សាមសុង​ Galaxy A50 និង A30
សាមសុង​ Galaxy A50 និង A30
សាមសុង​ Galaxy A50 និង A30

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]