ភ្នំពេញ៖ បើទោះបីជា មានអ្នកនឹករំលឹក ទៅកាន់តារាចម្រៀង សម្លេងស្រទន់ លោក ហេង ប៊ុនលាភ ក៏ដោយ ក៏លោក នៅតែមិនព្រមចូលសិល្បៈ បម្រើនអារម្មណ៍ អ្នកគាំទ្រតទៅទៀតទេ ដោយសារតែលោក រវល់ជាមួយនឹងរបររកស៊ី និង បម្រើក្នុងជួររដ្ឋាភិបាលផងដែរ។

អ្វីដែលកាន់តែសំខាន់ និងចាប់អារម្មណ៍ជាងនេះទៅទៀត ថ្វីបើតារារូបនេះ មានទ្រព្យ និងមានបានប៉ុណ្ណាក៏ដោយ ក៏គេសង្កេតឃើញថា លោករស់នៅបែបជីវិតសាមញ្ញ ចូលចិត្តធ្វើស្រៃចម្ការ ដាំដំណាំ មិនសូវឡូយឆាយ ឬសម្តែងភាពហ៊ឺហារអ្វីនោះទេ។

ទង្វើរបស់ លោក ហេង ប៊ុនលាភ ក៏មានមនុស្សជាច្រើន បានសរសើរថា ពិតជាតារាគំរូម្នាក់ ដែលលោក តែងតែប្រើជីវិតធម្មតា មិនចេះបង្អួតបង្ហាញ និងចូលចិត្តធ្វើអ្វី ទៅតាមចំណង់ចំណូលចិត្ត បែបដាំដុះ និង ការងារកសិកម្មជាដើម៕

ហេង ប៊ុនលាភ
ហេង ប៊ុនលាភ
ហេង ប៊ុនលាភ
ហេង ប៊ុនលាភ
ហេង ប៊ុនលាភ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង ប៊ុនលាភ