ស្វីស៖ បន្ទាប់ពីការចាប់ឆ្នោតវគ្គ ៨ក្រុមចុងក្រោយ ឬ ១/៤ផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League បានបញ្ចប់ជាផ្លូវការ កាលពីអំបាញ់មិញនេះ ការចាប់ឆ្នោតវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Europa League ក៏បានរកឃើញក្រុមដែលត្រូវប៉ះគ្នានាវគ្គបន្តផងដែរ ។

លទ្ធផលនៃវគ្គ ៨ក្រុមចុងក្រោយ UEFA Europa League រួមមាន៖

- ក្រុម Napoli  (អ៊ីតាលី)​ ត្រូវប៉ះក្រុម Arsenal(អង់គ្លេស)

- ក្រុម Villareal(អេស្ប៉ាញ)​ ត្រូវប៉ះក្រុម Valancia(អេស្ប៉ាញ)

- ក្រុម Chelsea(អង់គ្លេស)​ ត្រូវប៉ះក្រុម Slavia Praha(ឆេក)

- ក្រុម Benfica(ព័រទុយហ្គាល់)​ ត្រូវប៉ះក្រុម Eintracht Frankfurt(អាល្លឺម៉ង់)

លទ្ធផលចាប់ឆ្នោតវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Europa League

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ក្រុមខ្លាំងមកពីអង់គ្លេស Arsenal ត្រូវប៉ះក្រុមខ្លាំងមកពីអ៊ីតាលី ខណៈក្រុមអេស្ប៉ាញទាំងពីរត្រូវប៉ះគ្នានៅវគ្គ ៨ក្រុមនេះផងដែរ។ សូមជម្រាបថា ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ និងត្រូវធ្វើឡើងនាថ្ងៃទី ១១ ខែមេសាខាងមុខនេះសម្រាប់ជើងទី១ និងថ្ងៃទី ១៨ ខែមេសាសម្រាប់ជើងទី២។ ដោយឡែកសម្រាប់វគ្គផ្តាច់ព្រ័ត្រ នឹងត្រូវប្រកួតនៅថ្ងៃទី ២៩ ខែឧសភាខាងមុខនេះ ក្នុងទឹកដីកីឡដ្ឋាន Olympic Stadium នាទីក្រុងបាគូ ប្រទេសអាហ្សេបៃហ្សង់៕

ពានរង្វាន់ UEFA Europa League
កីឡដ្ឋាន Olympic Stadium ទីក្រុង Baku

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]