កូរ៉េខាងត្បូង ៖ ថ្មីៗនេះ សារព័ត៌មានកូរ៉េបានចុះផ្សាយថា ក្រុមចម្រៀង Kpop ដ៏ល្បី BTS និងរៀបចំកម្មវិធី ជួបជុំអ្នកគាំទ្ររបស់ខ្លួន នៅឯ Busan ទឹកដីកំណើតរបស់សមាជិកក្រុមម្នាក់គឺ Jimin។

ដំណឹងនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្រទាំងអស់ ជាពិសេសតែម្ដងគឺ អ្នកគាំទ្រនៅក្នុងប្រទេសកូរ៉េ មានអារម្មណ៍ រំភើបរីករាយយ៉ាងខ្លាំង។ ជាការពិតណាស់ ទោះបីជាបច្ចុប្បន្ននេះ BTS បានក្លាយទៅជាតារាល្បី លំដាប់ពិភពលោកទៅហើយក្ដី ប៉ុន្តែពួកគេមិនធ្លាប់ធ្វើឲ្យ ហ្វេននៅក្នុងប្រទេសកូរ៉េ មានអារម្មណ៍ថា ឃ្លាតឆ្ងាយពីពួកគេឡើយ។ ជាក់ស្ដែង ឲ្យតែមានឱកាស ផលិតកម្ម BigHit តែងតែរៀបចំកម្មវិធីសប្បាយៗ នៅក្នុងប្រទេសសម្រាប់ពួកគេជានិច្ច។

នេះបើយោងតាមគេហទំព័រ Busan Metropolitan City website បានឲ្យដឹងថា កម្មវិធីជួបជុំនេះ នឹងរៀបចំឡើងនៅកំឡុងថ្ងៃទី៨ ឬថ្ងៃទី ១៧ ខែមិថុនា ខាងមុខនេះ នៅឯពហុកីឡដ្ឋាន Busan Asiad Main Stadium ដែលអាចផ្ទុកមនុស្សបាន ដល់ទៅ ៥៣,៧៦៩ នាក់។ 

ដោយសារតែកម្មវិធី គ្រោងនឹងធ្វើឡើងនៅខែមិថុនា ដូច្នេះហើយអ្នកគាំទ្រជាច្រើនចាប់ផ្ដើមសង្ស័យថា ផលិតកម្ម BigHit អាចនឹងរៀបចំ កម្មវិធីគម្រប់ខួបនៃការបង្កើតក្រុម BTS ដែលជារៀងរាល់ឆ្នាំ ពួកគេតែងតែប្រារព្ធកម្មវិធីតូចមួយ នៅពាក់កណ្ដាលខែ មិថុនា។

គួរបញ្ជាក់ថា មុននេះបន្តិច ផលិតកម្ម BigHit បានឆ្លើយតបចំពោះដំណឹងនេះថា នឹងប្រកាសកាលវិភាគផ្លូវការ អំពីកម្មវិធីនេះនៅពេលក្រោយ។ 

ដូច្នេះសូមប្រិយមិត្តធ្វើការតាមដាន ជាបន្តទៅទៀត៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព ពហុកីឡដ្ឋាន Busan Asiad Main

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]