ស្វីស៖ ការចាប់ឆ្នោតវគ្គ ៨ក្រុមចុងក្រោយ ឬ ១/៤ផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League បានបញ្ចប់ជាផ្លូវការ កាលពីអំបាញ់មិញនេះ នៅឯទីក្រុង Nyon ប្រទេសស្វីស។

លទ្ធផលនៃវគ្គ ៨ក្រុមចុងក្រោយរួមមាន៖

- ក្រុម Ajax (ហូល្លង់)​ ត្រូវប៉ះក្រុម Juventus (អ៊ីតាលី)

- ក្រុម Liverpool (អង់គ្លេស)​ ត្រូវប៉ះក្រុម Porto (ព័រទុយហ្គាល់)

- ក្រុម Tottenham Hotspur (អង់គ្លេស)​ ត្រូវប៉ះក្រុម Manchester City(អង់គ្លេស)

- ក្រុម Manchester United(អង់គ្លេស)​ ត្រូវប៉ះក្រុម FC Barcelona(អេស្ប៉ាញ)

លទ្ធផលចាប់ឆ្នោតវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League

ដោយឡែកសម្រាប់វគ្គ ៨ក្រុមចុងក្រោយនេះ គូដែល "ខ្មែរឡូត" ចាប់អារម្មណ៍ខ្លាំងជាងគេ គឺការប៉ះគ្នារវាងក្រុម Barcelona ជាមួយនិង Manchester United  ។ សូមជម្រាបថា ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ និងត្រូវធ្វើឡើងនាថ្ងៃទី ៩-១០ ខែមេសាខាងមុខនេះសម្រាប់ជើងទី១ និងថ្ងៃទី ១៦-១៧សម្រាប់ជើងទី២។ ដោយឡែកសម្រាប់វគ្គផ្តាច់ព្រ័ត្រ នឹងត្រូវប្រកួតនៅថ្ងៃទី ១ ខែមិថុនាខាងមុខនេះ ក្នុងទឹកដីកីឡដ្ឋាន Estadio Metropolitano នាទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ៕

ពានរង្វាន់ UEFA Champions League
កីឡដ្ឋាន Estadio Metropolitano

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]