ថៃ៖ តារាសម្តែង Airr Patrarin ជាតារាស្រីដែលមានឈ្មោះល្បីល្បាញមួយរូប ប៉ុន្តែមួយរយៈក្រោយនាងហាក់ដូចជា មិនសូវបង្ហាញវត្តមាន នៅក្នុងវិស័យសិល្បៈប៉ុន្មានទេ។

គួររំលឹកផងដែរថា Airr Patrarin បានរៀបការ កាលពីឆ្នាំ២០១៤ព្រោះតែបញ្ហាសុខភាពទើបធ្វើឲ្យនាង មិនទាន់មានកូនរហូតមកដល់សព្វថ្ងៃនេះ។ ទោះបីជាមិនទាន់កូនក៏ពិតមែន តែជីវិតក្រោយពេលរៀបការ របស់គូស្វាមីភរិយាមួយគូនេះ នៅមានតែសេចក្តីសុខ និងភាពផ្អែមល្ហែមដដែល។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ Airr Patrarin បានសម្រេចចិត្តកោរសក់បួសជាដូនជី ដោយមិនបានប្រាប់ពីមូលហេតុ និងមិនទាន់កំណត់ថ្ងៃសឹកច្បាស់លាស់នៅឡើយទេ។

ដោយឃើញបែបនេះគ្រប់គ្នា សង្ឃឹមថាក្រោយពីការបួសលើកនេះចប់ នាងអាចទទួលបានរឿងល្អៗ និងកម្លាំងចិត្តដ៏រឹងមាំក្នុងការបន្តដំណើរជីវិត ក៏ដូចជាការងារតទៅថ្ងៃមុខទៀត៕ 

ទស្សនារូបភាពខាងក្រោម៖  

Airr Patrarin
Airr Patrarin
Airr Patrarin
Airr Patrarin
Airr Patrarin
Airr Patrarin
Airr Patrarin
Airr Patrarin
Airr Patrarin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]