បរទេស៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវ៉ាស៊ីនតោន បានរួមគ្នាបង្កើតមនុស្សយន្តជំនួយមួយដែលមានឈ្មោះថា Assistive Dexterous Arm ឫ ហៅកាត់ថា ADA ។ វាមានសមត្ថភាពកាន់សម ទៅបញ្ចុកបាយឫចំណីអាហារដល់មាត់ជនពិការបានយ៉ាងងាយស្រួល។

មូលហេតុដែលក្រុមអ្នកស្រាវជ្រាវខាងលើ សម្រេចមូលមតិគ្នាបង្កើតមនុស្សយន្តជំនួយនេះឡើងក៏ព្រោះតែពួកគេចង់លើកទឹកចិត្តឲ្យជនពិការទាំងអស់នោះមានក្តីសង្ឃឹមឡើងវិញ ព្រមទាំងអាចឲ្យពួកគេរស់នៅក្នុងជីវិតឯករាជ្យទៀតផង។នេះបើតាមការបញ្ជាក់តាមសារព័ត៌មានបរទេស Futurism ចេញផ្សាយក្នុងថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៩។ 

មនុស្សយន្តជំនួយ ADA

ក្នុងការបញ្ចុកចំណីនេះទៀតសោត មនុស្សយន្ត ADA បានចែកវាជា២ដំណាក់ធំៗគឺ៖

- ដំណាក់កាលទី១ : ជាដំបូង មនុស្សយន្ត ADA នេះនឹងប្រើបច្ចេកវិទ្យា RetinaNet ដើម្បីធ្វើការស្កេនម្ហូបដែលមាននៅក្នុងចាន។ បន្ទាប់មកវានឹងកំណត់ពីប្រភេទម្ហូបនៅក្នុងចាននោះ ដើម្បីងាយស្រួលក្នុងការកំណត់ទម្រង់ម្ហូបបន្ថែម

- ដំណាក់កាលទី២ : បន្ទាប់ពីកំណត់ទម្រង់ម្ហូបរួចហើយ មនុស្សយន្ត ADA នេះនឹងប្រើបច្ចេកវិទ្យាមួយទៀតដែលមានឈ្មោះថា SPNet។ វានឹងកំណត់ពីរបៀបចាប់ម្ហូបទាំងអស់នោះឲ្យចំគោលដៅនិងតាមទម្រង់របស់ម្ហូបផងដែរ។ តួយ៉ាង បើម្ហូបក្នុងចានជាផ្លែឈើ វានឹងមានវិធីសាស្ត្រចាប់ម្ហូបទាំងអស់នោះខុសគ្នាទាំងអស់។ ពេលចាប់ម្ហូបចំគោលដៅនិងទម្រង់ហើយ មនុស្សយន្ត ADA នេះនឹងបញ្ជូនម្ហូបដែលវាបានចាប់មកបញ្ចុកចូលមាត់របស់ជនពិការទាំងអស់នោះយ៉ាងងាយ។

មិនតែប៉ុណ្ណោះ បើទោះបីជាជនពិការទាំងអស់នោះ ចង់ធ្វើតេស្តវាដោយការងាកក្បាលចុះឡើង ទៅឆ្វេងស្តាំអ្វីក៏ដោយ ក៏មនុស្សយន្ត ADA នេះនៅតែមានសមត្ថភាពកំណត់ទម្រង់មុខ និង បញ្ចុកឲ្យត្រង់ចំមាត់របស់ពួកគេផងដែរ៕ 

មានវីដេអូនៅខាងក្រោម៖

មនុស្សយន្តជំនួយ ADA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]