កូរ៉េខាងត្បូង៖ សម្រស់ជារឿងចាំបាច់ខ្លាំងណាស់ ជាពិសេសសម្រាប់មនុស្សស្រី។ ជាការពិតណាស់សម្រស់នឹងប្រែប្រួល ទៅតាមអាយុ ប្រសិនបើយើងមិនមានវិធីសាស្រ្តការពារឲ្យបានត្រឹមត្រូវ។

វិធីនៃការថែរក្សាសម្រស់ មានច្រើនប្រភេទដូចជា ការធ្វើលំហាត់ប្រាណ ការបរិភោគអាហារដែលមានប្រយោជន៍ និងការប្រើប្រាស់ផលិតផលរក្សាសម្រស់ផ្សេងៗ។ បើក្រឡេកមកមើល តារាសម្តែងស្រីទាំងនេះវិញ ឃើញថាពួកគេនៅតែមានសម្រស់ស្អាត និងក្មេងជាងវ័យ។

ចង់ដឹងថាពួកគេមានអាយុប៉ុន្មាន និងមានវិធីសាស្រ្តអ្វីខ្លះ ក្នុងការរក្សាសម្រស់?

តោះ! ទៅទស្សនាទាំងអស់គ្នា៖ 

១. Kim Sa Rang

តារាសម្តែងស្រីរូបនេះមានអាយុ៤១ឆ្នាំ នាងបានថែរក្សាសម្រស់ ដោយការធ្វើលំហាត់ប្រាណ ម៉ាស្សា និងប្រើប្រាស់ឧបករណ៍ ដែលជួយផ្តល់សំណើមដល់ស្បែក ម្យ៉ាងវិញទៀតនាងមិនញ៉ាំគ្រឿងស្រវឹងទេ។  

Kim Sa Rang

២. Ha Ji Won

តារាស្រីរូបនេះមានអាយុ៤១ឆ្នាំ Ha Ji Won បានប្រាប់ថា នាងតែងតែញ៉ាំផ្លែឈើ និងគ្រាប់ធញ្ញជាតិ លើសពីនេះទៅទៀត នាងតែងតែសម្អាតស្បែកជារៀងរាល់ថ្ងៃ។ 

Ha Ji Won

៣. Kim Sun Ah

សឹងតែមិនគួរឲ្យជឿតារាស្រីរូបនេះមានអាយុ៤៥ឆ្នាំ នាងបានប្រាប់ថានាងតែងតែធ្វើលំហាត់ប្រាណ ដោយការឈរអង្គុយចំនួន៦០០ដងក្នុងមួយថ្ងៃ។  

Kim Sun Ah

៤. Kim Hee Sun

តារាសម្តែងស្រីរូបនេះ មានអាយុ៤១ឆ្នាំ វិធីថែរក្សាសម្រស់នាងគឺត្រូវតែធ្វើឲ្យស្បែកមានសំណើមជានិច្ច។ 

Kim Hee Sun

៥. Ko So Young

តារាសម្តែងស្រីរូបនេះមានអាយុរហូតទៅដល់៤៧ឆ្នាំ នាងបានប្រាប់ថាកាលពីក្មេងបានហ្វឹកហាត់វិធីសាស្ត្រជាច្រើនដើម្បីឲ្យចរន្តឈាមដើរបានស្រួល ហើយទាំងនេះក៏អាចជាមូលហេតុដែលធ្វើនាងនៅក្មេងជាងវ័យក៏អាចថាបាន។ 

Ko So Young

៦. Lee Young Ae

តារាសម្តែងស្រីរូបនេះមានអាយុ៤៨ឆ្នាំ នាងបានប្រាប់ថាទឹកគឺជាផ្នែកដ៏សំខាន់សម្រាប់សុខភាព និងសម្រស់របស់លោកអ្នក។  

Lee Young Ae

៧. Kim Hye Soo

តារាស្រីរូបនេះមានអាយុ៤៨ឆ្នាំ នាងបានបង្ហើបប្រាប់ថានាងកម្រនឹងញ៉ាំ Fast foodណាស់ ជាពិសេសគឺតែងតែថែរក្សាស្បែក និងរាងកាយជាប្រចាំ។  

Kim Hye Soo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]