ភ្នំពេញ៖ ការប្រកួតដ៏កក្រើកនៃពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ ២០១៩ បានត្រឡប់មកវិញហើយសម្រាប់រដូវកាលថ្មីនេះ។ អ្វីដែលគួរឱ្យជក់ចិត្តបំផុតសម្រាប់ការបើករដូវកាលថ្មីនៃពានរង្វាន់លីគកំពូលនារដូវកាលនេះ គឺជាជំនួបដ៏ជក់ចិត្តរវាងក្រុមភ្នំពេញក្រោន និងក្រុមបឹងកេត។ 

Poster ការប្រកួតភ្នំពេញក្រោន និងបឹងកេត (រូបភាព៖ CNCC)

ក្លិបភ្នំពេញក្រោន និងក្លិបបឹងកេត ត្រូវបានអ្នកគាំទ្របាល់ទាត់នៅកម្ពុជា ចាត់ទុកជាគូជក់ចិត្តជាងគេបង្អស់រាល់ពេលជួបគ្នាម្តងៗ ឬអាចនិយាយបានថាគឺជាគូ El Clasico នៅកម្ពុជា។ ដោយឡែកនារដូវកាលថ្មីនេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានរៀបចំជំនួបដ៏កក្រើកនេះនាសប្តាហ៍ដំបូងតែម្តង ពោលគឺការប្រកួតនេះនឹងរៀបចំឡើងនាថ្ងៃសៅរ៍ ទី១៦ ខែមីនានេះ នៅទឹកដីកីឡដ្ឋាន RSN របស់ក្លិបភ្នំពេញក្រោន។

កីឡដ្ឋាន RSN
ទីតាំងអង្គុយសម្រាប់អ្នកគាំទ្រក្លិបទាំងពីរ

សម្រាប់ការប្រកួតដ៏ជក់ចិត្តនេះ ប្រិយមិត្តទាំងអស់អាចអញ្ជើញទៅទស្សនាផ្ទាល់នៅកីឡដ្ឋានបាន ឬក៏អាចតាមដានទស្សនាតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC)បានផងដែរ។ 

ដោយឡែកក្រៅពីការប្រកួតដ៏ជក់ចិត្តនេះ ក៏នៅមានការប្រកួតចំនួន ៦គូផ្សេងទៀត ដែលប្រិយមិត្តអាចពិនិត្យមើលកាលវិភាគ និងទីតាំងប្រកួតនៅរូបភាពខាងក្រោមនេះ។ លីគខ្លាំង! ជម្រើសជាតិខ្លាំង!

កាលវិភាគប្រកួតសប្តាហ៍ទី១ នៃពានរង្វាន់លីគកំពូលកម្ពុជា (រូបភាព៖ CNCC)
ក្រុមបឹងកេត
ក្រុមភ្នំពេញក្រោន
ការប្រកួតរវាងភ្នំពេញក្រោន និងបឹងកេតនារដូវកាលមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]