បរទេស៖ ការប្រកួតពានរង្វាន់ធំៗរបស់ទ្វីបអឺរ៉ុបទាំង២ បានបញ្ចប់វគ្គ ១៦ក្រុមចុងក្រោយជាផ្លូវការ និងបានស្វែងរកឃើញក្រុមខ្លាំងទាំង ៨ នៃពានរង្វាន់ទាំង២គឺ UEFA Champions League និង UEFA Europa League។ ដោយឡែក នាយប់នេះផ្ទាល់ការចាប់ឆ្នោតគូដែលត្រូវប៉ះគ្នានៅវគ្គ ៨ក្រុមចុងក្រោយនឹងត្រូវធ្វើឡើងនៅវេលាម៉ោង ៦ល្ងាច (ម៉ោងនៅកម្ពុជា) សម្រាប់ UEFA Champions League និងនៅវេលាម៉ោង ៧ល្ងាច (ម៉ោងនៅកម្ពុជា) សម្រាប់ពាន UEFA Europa League។

ទីតាំងសម្រាប់ចាប់ឆ្នោតពាន UCL និង UEL

គួរបញ្ជាក់ថា សម្រាប់៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League រួមមាន Manchester United, Manchester City, Liverpool, Tottenham Hotspur, FC Barcelona, Juventus, Ajax និង FC Porto និងសម្រាប់ UEFA Europa League រួមមាន Chelsea, Napoli, Valencia, Villareal, Benfica, Arsenal, Frankfurt និង Slavia Praha។ សូមជម្រាបថា ការចាប់ឆ្នោតនឹងប្រព្រឹត្តទៅនៅឯទីក្រុង Nyon ប្រទេសស្វីស ហើយក៏មានការផ្សាយផ្ទាល់តាមរយៈគេហទំព័រ UEFA.COM ផងដែរ៕

ក្រុម UCL ទាំង 8 ដែលត្រូវចាប់ឆ្នោតយប់នេះ
ក្រុម UEL ទាំង 8 ដែលត្រូវចាប់ឆ្នោតយប់នេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]