ចិន៖ កាលពីពេលថ្មីៗនេះ សាស្ត្រាចារ្យចិន បង្រៀនក្នុងមហាវិទ្យាល័យហ្សាណានផ្នែកសេដ្ឋកិច្ច និងច្បាប់ម្នាក់ បានដាក់កិច្ចការយ៉ាងប្លែកឲ្យសិស្សគាត់ធ្វើ ដោយតម្រូវឲ្យពួកគេរកមិត្តភក្តិក្នុងប្រព័ន្ធ WeChat សរុប១,៦៦៧នាក់ ទើបអាចទទួលបាននិទ្ទេស A បូក។ មិនតែប៉ុណ្ណោះ វគ្គនេះត្រូវបានសាស្ត្រាចារ្យជនជាតិចិនខាងលើឲ្យឈ្មោះថា វគ្គសិក្សាពីប្រព័ន្ធអនឡាញ និងប្រព័ន្ធសិក្សាថ្មី។

និស្សិតក្នុងមហាវិទ្យាល័យហ្សាណាន

សាស្ត្រាចារ្យចិនខាងលើ បានទម្លាក់កិច្ចការនេះឲ្យសិស្សគាត់ធ្វើតាំងពីថ្ងៃទី១០ ខែ មីនា កន្លងទៅថ្មីៗនេះ។ ក្នុងនោះវាទាមទារឲ្យសិស្សរបស់គាត់ទាំងអស់ ត្រូវស្វែងរកមិត្តភក្តិថ្មីៗទៀតក្នុងប្រព័ន្ធអនឡាញ WeChat យ៉ាងហោចណាស់ ១,០០១នាក់ ទើបអាចមានសិទ្ធិជាប់។ ហើយបើសិស្សណាម្នាក់ចង់បានពិន្ទុខ្ពស់ឫនិទ្ទេសAបូក នោះពួកគេត្រូវតែរកមិត្តភក្តិបន្ថែមទៀត រហូតដល់ ១,៦៦៧នាក់ឯណោះ។

គួរបញ្ជាក់ថា WeChat គឺជាកម្មវិធីឆាតអនឡាញធំជាងគេនិងល្បីបំផុតមួយក្នុងប្រទេសចិន និងមានអ្នកទាញយកមកប្រើប្រាស់ជាង ១ពាន់លាននាក់។

មូលហេតុដែលសាស្ត្រាចារ្យចិនខាងលើសម្រេចបង្កើតកិច្ចការដ៏ចម្លែកនេះឡើងឲ្យនិសិត្សធ្វើ ព្រោះគាត់ចង់ឲ្យពួកគេចេញទៅទំនាក់ទំនងជាមួយមនុស្សផ្សេងទៀតនៅមជ្ឈដ្ឋានខាងក្រៅដោយខ្លួនឯង។ ជាពិសេសនិសិត្សដែលមានភាពខ្មាសអៀនច្រើនតែម្តង។

កិច្ចការដែលសាស្ត្រាចារ្យដាក់ឲ្យ

យោងតាមការបញ្ជាក់របស់និសិត្សម្នាក់ដែលកំពុងមមាញឹកធ្វើកិច្ចការនេះបាននិយាយថា “វាគឺជាភារកិច្ចដ៏ពិបាកមួយ។ ខ្ញុំមានតែមិត្តភក្តិជាង១០០នាក់ប៉ុណ្ណោះក្នុងកម្មវិធី WeChat របស់ខ្ញុំ។ ហើយពួកយើងក៏កំពុងអន្ទះអន្ទែង និងព្រួយបារម្ភខ្លាចថាយើងមិនអាចដើររកមនុស្សឲ្យគ្រប់ចំនួនតាមតម្រូវការរបស់លោកគ្រូ”។

ឥឡូវនេះនិសិត្សដែលរៀននៅក្នុងមហាវិទ្យល័យហ្សាណានបាននិងកំពុងមមាញឹកក្នុងការបំពេញកិច្ចការនេះរៀងៗខ្លួន ព្រោះពួកគេមានពេល២សប្តាហ៍ប៉ុណ្ណោះ៕

មានវីដេអូនៅខាងក្រោម៖

និស្សិតក្នុងមហាវិទ្យាល័យហ្សាណាន
និស្សិតក្នុងមហាវិទ្យាល័យហ្សាណាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]