កូរ៉េ៖ ក្រោយពីស្ងាត់ពីសិល្បៈអស់ពេលជាច្រើនឆ្នាំ នៅពេលនេះដែលតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អតីតសមាជិក2NE1 កញ្ញាPark Bom បានលេចមុខនៅក្នុងសង្គមសិល្បៈជាថ្មីម្តងទៀត ដែលមានអ្នកគាំទ្រជាច្រើន រំភើបនិងសប្បាយចិត្តយ៉ាងខ្លាំង។

ស្របពេលជាមួយគ្នានេះ នាងក៏បានបញ្ចេញនូវបទចម្រៀង មួយបទចំណងជើងថា«SPRING» បានធ្វើឲ្យកក្រើកដល់អ្នកគាំទ្រជាច្រើន នៅគ្រប់ប្រទេស ដោយត្រឹមរយៈពេលដ៏ខ្លីវីដេអូចម្រៀងរបស់នាង មានអ្នកចូលទស្សនារាប់លានដងឯណោះនៅក្នុង YouTube។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះក៏បានលេចមុខ ជាថ្មីម្តងទៀត នៅលើឆាកដ៏ធំនៅកម្មវិធី M Countdown ជាលើទីមួយ ដោយបានពាំនាំនូវចម្រៀងថ្មីរបស់ខ្លួន មកសម្តែង និងតែងខ្លួនយ៉ាងស្រស់ស្អាត នៅក្នុងឈុតរ៉ូបយ៉ាងស្រស់ស្អាត។

ចំណែកឯសម្លេងរបស់នាងវិញ ក៏ពីរោះខ្លាំងគួរឲ្យសរសើរ នៅពេលដែលចូលច្រៀងជាមួយនឹងបទចម្រៀងថ្មីមួយនេះ។ ទាំងនេះហើយក៏ជាការទន្ទឹងរង់ចាំ របស់មហាជនជាច្រើន ជាពិសេសអ្នកគាំទ្រ ពេលបានឃើញនាងឈរនៅលើឆាកតន្ត្រីជាថ្មីបែបនេះ៕

វីដេអូពី៖2NE1 កម្ពុជា

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

Park Bom
Park Bom សម្តែងក្នុងបទថ្មី
Park Bom សម្តែងក្នុងបទថ្មី
Park Bom សម្តែងក្នុងបទថ្មី
Park Bom សម្តែងក្នុងបទថ្មី
Park Bom សម្តែងក្នុងបទថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]