បរទេស៖ តារាចម្រៀងស្រី Tiffany Young ជាអតីតសមាជិកនៅក្នុងក្រុមចម្រៀងនារីកូរ៉េ Girl Generation ក្រោយពីចាកចេញ ពីក្រុមនាងបានក្លាយខ្លួនទៅជាតារាចម្រៀងទោលដែលមានប្រជាប្រិយភាពមួយរូប។

ជាក់ស្តែង នៅថ្ងៃទី១៤ ខែមិនានេះ Tiffany បានចូលរួមនៅក្នុងកម្មវិធី iHeart Radio Awards 2019 ដែលធ្វើឡើងនៅ Los Angeles ។ដោយនៅក្នុងកម្មវិធី Tiffany ទទួលបានការបោះឆ្នោតច្រើនជាងគេ ពីសំណាក់អ្នកគាំទ្ររហូតឈ្នះពានរង្វាន់«Best Solo Breakout»។

គួរបញ្ជាក់ផងដែរថា Tiffanyត្រូវជួបជាមួយតារាល្បីៗជាច្រើនដូចជា Ally Brooke, Dinah Jane, Lauren Jauegui និង Normaniដែលជាគូប្រកូតប្រជែងនៅក្នុងការបោះឆ្នោត តែទីបំផុត Tiffanyនៅតែអាចដណ្តើមពានរង្វាន់នេះបាន៕

ទស្សនារូបភាពខាងក្រោម៖

Tiffany Young
Tiffany Young
Tiffany Young
Tiffany Young
Tiffany Young

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]