កូរ៉េខាងត្បូង ៖ ខណៈពេលនេះដែរ រឿងអាស្រូវខុសច្បាប់ របស់តារាចម្រៀងប្រុសល្បីឈ្មោះ លំដាប់កំពូលនៅកូរ៉េ កំពុងតែល្បីសុះសាយ ពាសពេញពិភពលោក ធ្វើឲ្យមនុស្សជាច្រើនបន្តតាមដាន និងវិភាគយ៉ាងមមាញឹក មិនខុសពីរឿងភាគទូរទស្សន៍ឡើយ។

ជាការពិតណាស់ ក្រុមអ្នកគាំទ្រ BigBang ក៏ដូចជា ហ្វេន Kpop ទាំងឡាយ បានព្យាយាម ស្វែងរកដំណោះស្រាយ និងតម្រុយជាច្រើន ទាក់ទងនឹងបញ្ហានេះ ដើម្បីយកមកចែករំលែក នៅក្នុងបណ្ដាញសង្គមនានា។

ក្នុងនោះដែរ អ្វីដែលពួកគេរកឃើញ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលកាន់តែខ្លាំងឡើង នៅពេលដែលបានដឹងថា សមាជិកក្រុម BigBang ធ្លាប់បានបង្ហោះវីដេអូ ទាយលេងៗ ពីអនាគតរបស់ពួកគេ នៅក្នុងរយៈពេល ៥ឆ្នាំ ទៅមុខទៀត។

វីដេអូនោះបានបង្ហោះ កាលពីឆ្នាំ ២០១៧ ដោយសមាជិកក្រុម ដែលជាបងៗបាននិយាយលេងពីអនាគតថា ៥ឆ្នាំទៀតក្រុមចម្រៀង BigBang និងធ្វើការផ្សព្វផ្សាយចម្រៀង ជាមួយសមាជិក ៤នាក់។ ហើយពួកគេបាននិយាយថា Seungri ត្រូវបានហាមឃាត់ មិនឲ្យចាកចេញពីប្រទេស ដោយសារតែបទឧក្រិដ្ឋ។ 

សមាជិកម្នាក់គឺ Daesung និយាយទាំងអស់សំណើច ហាក់ដូចជាពួកគេមិនបានជួប Seungri ក្នុងរយៈពេលដ៏យូរ។ Seungri ក៏បានទាយផងដែរថា Taeyang នឹងរៀបការ។ ពិតណាស់ Taeyang បានរៀបការជាមួយតារាស្រី Min Hyo Rin ក្នុងរយៈពេល ១ឆ្នាំបន្ទាប់ពីវីដេអូនោះបានបញ្ចេញ។

ចំណែកការទាយ ដែលបងៗនិយាយលេងជាមួយ Seungri ពេលក៏កំពុងតែក្លាយជាការពិតដូចគ្នា៕

បើប្រិយមិត្តចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម ៖  

រូបភាព BigBang
រូបភាព BigBang
រូបភាព Taeyang និងភរិយា
រូបភាព Seungri បច្ចុប្បន្ន
រូបភាព Seungri បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]