ភ្នំពេញ៖ ដើម្បីអបអរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះក្រុមហ៊ុន សាមសុង បានធ្វើការបញ្ចុះតម្លៃយ៉ាងពិសេសដល់អតិថិជនទាំងអស់។

តើលោកអ្នកកំពុងរកមើលជាវគ្រឿងអេឡិចត្រូនិក ដើម្បីទទួលបានការរស់នៅប្រកបដោយផាសុកភាពមែនទេ? ឥឡូវនេះកម្មវិធីបញ្ចុះតម្លៃដ៏អស្ចារ្យពីសាមសុង បានមកដល់ហើយ រាល់ការជាវផលិតផលអេឡិចត្រូនិករបស់ក្រុហ៊ុន សាមសុងដូចជា ទូរទស្សន៍ ទូទឹកកក ឬម៉ាស៊ីនបោកសម្លៀកបំពាក់ម៉ូឌែលណាមួយក៏បានក្នុងចំណោមម៉ូឌែល ដែលក្រុមហ៊ុនធ្វើការផ្តល់ជូន នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេសចាប់ពី $15 រហូតដល់ $300 ភ្លាមៗ។ 

ការបញ្ចុះតម្លៃយ៉ាងពិសេសពីសាមសុង

ជាពិសេសបើអតិថិជនទាំងអស់ជាវផលិតផលទូរទស្សន៍នឹងមានការថែមជូនជើងចាប់ភ្ជាប់ជញ្ជាំងដោយឥតគិតថ្លៃទៀតផង។ ពិតជាអស្ចារ្យ សូមរួសរាន់ឡើងឱកាសបញ្ចុះតម្លៃដ៏ពិសេសនេះចាប់ផ្តើមពីថ្ងៃទី ១៥ មីនា ដល់ ១៥ មេសា ឆ្នាំ ២០១៩ ប៉ុណ្ណោះ។ 

ឆ្នាំថ្មីសិរីសួស្តី នាំលាភ នាំមហាសំណាង!

បញ្ជាក់៖ គ្រប់ផលិតផលទាំងអស់ ដែលផ្តល់ជូននៅក្នុងកម្មវិធីពិសេសនេះ គឺសុទ្ធតែជាផលិតផលស៊េរីថ្មី និងទំនើបបំផុតដែលកំពុងតែមានការពេញនិយមប្រើប្រាស់យ៉ាងច្រើននៅលើទីផ្សារ។ សូមរកជាវផលិតផលដែលមានតែមបញ្ជាក់ពីផលិតផលផ្លូវការរបស់ក្រុមហ៊ុន សាមសុង។

សូមអញ្ជើញរួសរាន់មកទទួលយកសិរីសួស្តីលាភសំណាងឆ្នាំថ្មីនេះទាំងអស់គ្នានៅគ្រប់ហាងលក់ផលិតផលសាមសុង ឬតំណាងដេប៉ូចែកចាយរបស់ក្រុមហ៊ុនទូទាំងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 1800 203 232 ៕

*** លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។

ការបញ្ចុះតម្លៃយ៉ាងពិសេសពីសាមសុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]