ថៃ៖ ក្រោយពីបានរៀបការអស់ពេលជាច្រើនខែ ឆ្នាំ ពេលនេះតារាសម្តែងស្រីថៃដ៏មានប្រជាប្រិយភាព Margie បានទទួលចំណងដៃដ៏ធំ ទទួលបានកូនភ្លោះមួយគូ ដែលកំពុងពរពោះជិតសម្រាល នាពេលឆាប់ៗនេះហើយ ដោយក្នុងនោះក៏មានការអបអរពីសំណាក់មហាជនជាច្រើន។

ចំណែកឯស្វាមីរបស់នាង បានមើលថែ និងផ្តល់ភាពកក់ក្តៅ ទៅកាន់រូបនាងជានិច្ច ស្របពេលដែលពោះរបស់នាងកាន់តែធំខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីនេះទៅទៀត អ្នកគាំទ្រ ក៏ដូចជាស្វាមីពិតជាព្រួយបារម្ភ និងថែនាងគ្រប់ពេល ព្រោះនេះជាកូនលើកដំបូង ហើយក៏ជាកូនភ្លោះទៀត។

តាមរយៈសកម្មភាព និងរូបភាពមួយចំនួនរបស់តារាស្រីរូបនេះ មើលទៅពិតជាពិបាកទាំងអង្គុយ សម្រាក និងដើរ ព្រោះពោះធំខ្លាំងឡើង ក៏ប៉ុន្តែនាងនៅតែសប្បាយចិត្ត តែងតែផ្តល់ស្នាមញញឹមទៅកាន់គ្រួសារជានិច្ច។

ទន្ទឹមនឹងនេះដែរ មហាជនជាច្រើន ក៏បាននាំគ្នាជូនពរដល់នាង និងកូនក្នុងផ្ទៃ ឲ្យសម្រាលមកដោយសុវត្ថភាពទាំងម្តាយទាំងកូន មិនត្រឹមតែប៉ុណ្ណោះមហាជនជាច្រើនក៏បានរង់ចាំមើលមុខមាត់ កូនៗរបស់នាង ដែលមិនដឹងស្អាតប៉ុណ្ណោះ ព្រោះម្តាយ និងឪពុកសុទ្ធតែស្រស់សង្ហាទាំង គូបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Margie
Margie
Margie និងស្វាមី
Margie និងស្វាមី
Margie និងស្វាមី
Margie និងស្វាមី
ពោះ Margie កាន់តែធំ
ពោះ Margie កាន់តែធំ
ពោះ Margie កាន់តែធំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]