ភ្នំពេញ៖ ថ្ងៃទី ១៥ មីនា ឆ្នាំ ២០១៩ បន្ទាប់ពីកម្មវិធីសម្ពោធជាផ្លូវការ Huawei Mate X ស្មាតហ្វូនជំនាន់ថ្មីអេក្រង់បត់ ព្រមទាំងការឈ្នះពានរង្វាន់ផ្ទួនៗរហូតដល់ ៣៤ ពានរង្វាន់នៅក្នុងសន្និសីទទូរស័ព្ទពិភពលោក ( Mobile World Congress) កាលពីម្សិលមិញក្រុមហ៊ុន Huawei បានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបង្ហាញកំពូលស្មាតហ្វូនដ៏អស្ចារ្យនេះនៅប្រទេសកម្ពុជា ក្នុងកម្មវិធីដ៏ពិសេសដែលបានរៀបចំឡើងនៅការិយាល័យក្រុមហ៊ុន Huawei ប្រចាំប្រទេស កម្ពុជា នៅអគារ Exchange Square ជាន់ទៅ ១៨។ កម្មវិធីនេះមានការចូលរួមពីក្រុមហ៊ុនចែកចាយផ្លូវការផ្តាច់មុខនិង ទូទាំងប្រទេស ក្រុមហ៊ុន Yako Technologies Co., Ltd អ្នកសារព័ត៌មាន ដៃគូអាជីវកម្ម កំពូលតារាចម្រៀងលោក នីកូ និងភ្ញៀវកតិ្តយសជាច្រើនប្រមាណជាង ៥០ នាក់។ 

Huawei Mate X
កម្មវិធីសម្ពោធជាផ្លូវការ Huawei Mate X

ស្មាតហ្វូន Huawei Mate X ជាស្មាតហ្វូនអេក្រង់អាចបត់បានដំណើរការដោយបច្ចេកវិទ្យា 5G លឿនជាងគេបំផុតនៅក្នុងពិភពលោក និងមានកម្រាស់ស្តើងត្រឹមតែ 11mm ប៉ុណ្ណោះ។ ក្រៅពីការរចនាអេក្រង់បត់យ៉ាងអស្ចារ្យជាងស្មាតហ្វូនអេក្រង់បត់ដទៃ ស្មាតហ្វូននេះ ដំណើរការដោយបន្ទះឈីប Kirin 980 អង្គអង្គចងចាំ ( RAM) ទំហំ 8GB និងអង្គផ្ទុកទន្និន័យ (ROM) 512GB ដំណើរការដោយបច្ចេកវិទ្យាសាកថ្ម SuperCharge កម្លាំង 55W និងថាមពលថ្មទំហំ 4,500mAh ។ 

លោក Henry Xiao, Country Director របស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា៖ 

“នេះជាស្មាតហ្វូនជំនាន់ថ្មីប្រភេទអេក្រង់បត់ ដែលមានការច្នៃប្រឌិតខ្ពស់ និងបច្ចេកវិទ្យាឈានមុខ។ ក្រុមហ៊ុន Huawei បានបង្កើតស្មាតហ្វូននេះឡើងដើម្បីផ្តល់បទពិសោធន៍ថ្មីបំផុត និងកាន់តែអស្ចារ្យជាងស្មាតហ្វូនសាមញ្ញធម្មតា។ លើសពីនេះទៅទៀត Huawei ជាក្រុមហ៊ុនដំបូងគេបង្អស់ដែលបង្ហាញស្មាតហ្វូនអេក្រង់បត់ នៅប្រទេសកម្ពុជា។ ក្រៅពីការបង្ហាញកាលពីម្សិលមិញ Huawei Mate X នឹងមានការដាក់តាំងបង្ហាញនៅក្នុងស្តង់របស់ក្រុមហ៊ុន Huaweiក្នុងកម្មវិធី Digital Cambodia ពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិ នៅកោះពេជ្រ ថ្ងៃ ១៥ មិនាផងដែរ។ កុំភ្លេចទៅស្តង់ Huawei ដើម្បីបានឃើញផ្ទាល់កំពូលស្មាតហ្វូន Huawei Mate X ទាំងអស់គ្នា”។
កម្មវិធីសម្ពោធជាផ្លូវការ Huawei Mate X

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei បានចាប់ផ្តើមធ្វើអាជីវកម្មនៅប្រទេសកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍន៍ផ្នែកទំនាក់ទំនងព័ត៍មានវិទ្យានៅក្នុងប្រទេសកម្ពុជា។ ឆ្នាំ ២០១៩ នេះ ជាខួប ២០ ឆ្នាំរបស់ក្រុមហ៊ុន Huawei នៅប្រទេសកម្ពុជា។ ក្រុមហ៊ុនមានបេសកកម្មនិងទស្សនៈវិស័យច្បាស់លាស់ ដែលនាំមកនូវប្រព័ន្ធឌីជីថលទៅកាន់អ្នកគ្រប់គ្នា និងចង់ផ្សាភ្ជាប់ទំនាក់ទំនងឲ្យកាន់តែទូលំទូលាយ និងធ្វើឲ្យប្រទេសកម្ពុជាមានការរីកចំរើនទៅមុខ៕

កម្មវិធីសម្ពោធជាផ្លូវការ Huawei Mate X
កម្មវិធីសម្ពោធជាផ្លូវការ Huawei Mate X
កម្មវិធីសម្ពោធជាផ្លូវការ Huawei Mate X
កម្មវិធីសម្ពោធជាផ្លូវការ Huawei Mate X
កម្មវិធីសម្ពោធជាផ្លូវការ Huawei Mate X

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]