វែល៖ ថ្មីៗនេះរដ្ឋាភិបាលប្រទេសវែល បានសម្រេចមូលមតិគ្នាក្នុងការបង្កើតអង្គភាពប៉ូលិសល្បាតសំរាម ដើម្បីចាំឃ្លាំមើលប្រជាជនណាដែលយកសំរាមដែលអាចកែច្នៃបានទៅចោល ដែលមានដូចជាដបទឹកសុទ្ធ ថង់ប្លាស្ទិច និង កំប៉ុងជ័រផ្សេងៗជាដើម។ វាក៏ជាបេសកកម្មមួយក្នុងការចូលរួមការពារប្រព័ន្ធបរិស្ថានក្នុងប្រទេសផងដែរ។

តួយ៉ាង នៅក្នុងទីក្រុង Swansea ប៉ូលិសល្បាតសំរាមទាំងអស់នោះ តែងតែទៅបើកក្រឡុកមើលធុងសំរាមតាមផ្ទះ ដើម្បីត្រួតពិនិត្យឲ្យច្បាស់ថាមានអ្វីនៅក្នុងនោះ។ ហើយបើពួករកឃើញផ្ទះណាមួយបានយកសម្រាមដែលអាចកែច្នៃបានទៅចោល នោះម្ចាស់ផ្ទះនឹងត្រូវទទួលការព្រមាន ឫ ពិន័យជាទឹកប្រាក់ប្រមាណ ១៣០ដុល្លារឡើងទៅ។

គួរបញ្ជាក់ថា ប្រទេសវែលមានគម្រោងចង់ក្លាយទៅជាប្រទេសដំបូងបំផុតដែលមិនមានសំរាមត្រឹមឆ្នាំ២០៥០។ ស្របពេលជាមួយគ្នានេះ វែលក៏បានជាប់ឈ្មោះក្នុងចំណាត់ថ្នាក់ខ្ពស់ ជាប្រទេសការពារបរិស្ថាន ដោយការច្នៃសំរាមមួយក្នុងពិភពលោក។ ក្នុងចំណាត់ថ្នាក់នោះ វែលឈរពីក្រោយតែប្រទេសពីរប៉ុណ្ណោះ គឺ អាល្លឺម៉ង់ និង សិង្ហបុរី ៕  

មានវីដេអូនៅខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]