កូរ៉េខាងត្បូង៖ ដូចដែរលោកអ្នកជ្រាបរួចមកហើយថា ក្រុមចម្រៀងបុរសដ៏ល្បី WannaOne ត្រូវបានរំសាយក្រុមកាលពីដើមឆ្នាំ២០១៩នេះ។ ក្រោយពីរំសាយសមាជិកនៅក្នុងក្រុមទាំងអស់បានចែកផ្លូវគ្នានិងចាប់យកអាជីពផ្សេងៗ ដូចជាទៅធ្វើជាអ្នកចម្រៀងទោល ឬតារាសម្តែងជាដើម។

ជាក់ស្តែង Ha Sungwoon សមាជិកមួយរូប នៅក្នុងអតីតក្រុមចម្រៀងបុរស WannaOne បានធ្វើរឿងដ៏រំភើបមួយ ដោយលោក បានទទួលពានរង្វាន់ជាលើកដំបូងសម្រាប់បទចម្រៀងទោលមានចំណងជើងថា «BIRD» ដែលបានចេញកាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងមក។

ដោយកាលពីថ្ងៃទី១៣ ខែមិនានេះ Ha Sungwoon បានសម្តែងចម្រៀងរបស់ខ្លួននៅក្នុងកម្មវិធី Show Champion ហើយអ្វីកាន់តែពិសេស ជាងនេះទៅទៀត គឺលោកបានទទួលបានពានរង្វាន់លេខ១ ដោយមានការប្រកួតជាមួយក្រុមចម្រៀងល្បីៗជាច្រើនដូចជា MONSTA X, (G)I-DLE, ITZY និង TXT។

ទាំងនេះបានសម្តែងឲ្យឃើញថា Ha Sungwoon នៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ទោះបីជាគេបានក្លាយខ្លួន ជាតារាចម្រៀងទោលក្រោយពីក្រុមបានរំសាយក៏ដោយ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

Ha Sungwoon
Ha Sungwoon
Ha Sungwoon នៅក្នុងកម្មវិធី
Ha Sungwoon នៅក្នុងកម្មវិធី
Ha Sungwoon នៅក្នុងកម្មវិធី
Ha Sungwoon នៅក្នុងកម្មវិធី
Ha Sungwoon នៅក្នុងកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]