កូរ៉េខាងត្បូង៖ បើទោះបីជាពេលនេះផលិតកម្ម YG កំពុងតែមានរឿងច្របូកច្របល់យ៉ាងណាក្តី ប៉ុន្តែរឿងទាំងនេះមិនបានធ្វើឲ្យរង្គោះរង្គើ ដល់ប្រជាប្រិយភាពរបស់ ក្រុមចម្រៀងនារីល្បីឈ្មោះ BLACKPINK អ្វីបន្តិចឡើយ ពោលគឺBLACKPINK នៅតែរក្សាតំណែងជាតារាចម្រៀងកំពូល និងបន្តការបំបែកកំណត់ត្រាថ្មីៗរបស់ខ្លួនជានិច្ច។

ជាក់ស្តែង ថ្មីៗនេះ BLACKPINK ក៏ទើបតែបំបែកកំណត់ត្រាថ្មីចំនួន២ផ្សេងទៀត ទាំងដែលពួកគេមានបទចម្រៀងត្រឹមតែ៩បទ និងគ្មានដំណឹងComeback ចេញបទថ្មី ច្បាស់ការណ៍មួយណា យ៉ាងពិតប្រាកដនៅឡើយក៏ដោយ។

ជាការពិតណាស់ ការបំបែកកំណត់ត្រាថ្មីដែលBLACKPINK ទើបតែទទួលបាននេះ មានដូចជា៖

កំណត់ត្រាទី១: BLACKPINK បានក្លាយជាក្រុមតារាចម្រៀងកូរ៉េស្រីដំបូងបង្អស់ ដែលទទួលបានការ stream ឬទទួលចំនួនអ្នកចូលស្តាប់ចម្រៀងរបស់ពួកគេ លើសពី ១,០០០,០០០,០០០ (១ពាន់លាន)ដង នៅលើ Spotify។

កំណត់ត្រាទី២: ឥឡូវនេះ BLACKPINK ក៏បានក្លាយជាក្រុមតារាចម្រៀងKpopស្រីដំបូងបង្អស់ និងជាតារាចម្រៀងស្រីទី៧ នៅក្នុងប្រវត្តិសាស្ត្រ ដែលមានចំនួនអ្នកSubscribe ជាង២០លាននាក់ នៅក្នុងគណនី Youtube ផងដែរ។

ទន្ទឹមនឹងកំណត់ត្រាថ្មីៗបន្តកើនឡើងជាបន្តបន្ទាប់នេះ អ្នកគាំទ្រក៏នៅទាន់អស់ចិត្ត និងទទូចចង់ឲ្យខាងផលិតកម្ម YG ប្រកាសដំណឹងComeback របស់ BLACKPINK ក្នុងពេលឆាប់ខាងមុខនេះផងដែរ៕   

ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK
ក្រុមចម្រៀងនារី BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]