ចិន៖ អាចចាត់ទុកបានថា ជារឿងដ៏គួរឲ្យរំជួលចិត្ត ក្តុកក្ដួល ស្រក់ទឹកភ្នែក បន្ទាប់ពីកុមារីតូចម្នាក់ បានទ្រហោយំទាំងចិត្តអាល័យ ព្រោះតែនាងនឹងត្រូវបង់បោះមេដោះស្រីដ៏ល្អម្នាក់ (អ្នកមើលថែទាំ) ដែលនឹងហោះត្រលប់ទៅស្រុកកំណើតវិញ ដោយពុំដឹងថាមានពេលវេលាណា ដែលនឹងអាចជួបគ្នាវិញជាថ្មីម្តងទៀត។

ថ្ងៃលាគ្នាចុងក្រោយ

បើយោងតាមប្រភពសារព័ត៌មាន វីដេអូឃ្លីបដ៏រំជួលចិត្តនេះ ត្រូវបានបង្ហោះចែកចាយដោយទំព័រហ្វេសប៊ុកចិនមួយ ដោយទទួលបានការចុចចូលមើលជាង ៦សែនដង និងចំនួនអ្នកចែករំលែកបន្តខ្ទង់រាប់ពាន់ដងឯណោះ។

នៅក្នុងនោះ បានបង្ហាញឲ្យឃើញ ពីកុមារីដ៏កំសត់ម្នាក់ ឈរទ្រហោយំ និងបានឱបលាគ្នាជាលើកចុងក្រោយ ទៅកាន់មេដោះដ៏ល្អ និងស្និទ្ធបំផុតរបស់នាង នៅឯព្រលានយន្តហោះ មុនពេលដែលមេដោះនាង ត្រូវឡើងយន្តហោះត្រលប់ទៅស្រុកកំណើតវិញ នៅម៉ាឡេស៊ី។

នាងតូចយំព្រោះតែមេដោះនាងនឹងត្រូវឃ្លាតឆ្ងាយ

មិនត្រឹមតែនាងតូចម្នាក់នោះទេ ដែលបានសម្រក់ទឹកភ្នែកជោកផែនថ្ពល់ សូម្បីតែអ្នកមកជូនដំណើរ មេដោះនាង រួមទាំងម្តាយរបស់នាង ក៏ទប់ទឹកភ្នែកមិនជាប់ ពោរពេញដោយក្តីអាឡោះអាល័យ និងការស្រលាញ់ ប្រៀបបីដូចជាសាច់ញាតិ ឬគ្រួសារដ៏កក់ក្តៅនឹងគ្នា។

វិនាទីចុងក្រោយ នាងតូចក៏បាននិយាយពាក្យចុងក្រោយ លាគ្នាទៅកាន់មេដោះនាង (Goodbye) និងបានជូនពរមេដោះស្រីដ៏ល្អរបស់នាង ឲ្យជួបតែសំណាងល្អផងដែរ។

នាងតូចយំព្រោះតែមេដោះនាងនឹងត្រូវឃ្លាតឆ្ងាយ

គួរឲ្យដឹងផងដែរថា បន្ទាប់ពីវីដេអូឃ្លីបមួយនេះ ត្រូវបានបង្ហោះចែកចាយ អ្នកលេងបណ្តាញសង្គមជាច្រើន បានសម្ដែងក្តីរំជួលចិត្តយ៉ាងខ្លាំង ជុំវិញនឹងភាពកក់ក្តៅ ដ៏សែនអាល័យមួយនេះ ដែលជាអារម្មណ៍មួយអ្នកណាៗ ក៏ពិបាកក្នុងការធ្វើចិត្ត ពេលមនុស្សដែលខ្លួនស្រលាញ់ មនុស្សដែលជិតស្និទ្ធបំផុត ត្រូវឃ្លាតចេញឆ្ងាយទាំងបែបនេះ។

អ្នកលេងបណ្តាញសង្គម ក៏បានសរសើរចំពោះគ្រួសារកុមារីខាងលើ ចំពោះការផ្តល់កក់ក្តៅទៅកាន់អ្នកបម្រើខ្លួន (មេដោះ) ព្រោះតែចាត់ទុកនាងដូចជាសមាជិកក្នុងគ្រួសាររបស់ពួកគេផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

ថ្ងៃលាគ្នាចុងក្រោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]