ភ្នំពេញ៖ មុននេះបន្តិចគេហទំព័ររបស់ចៃកុន ដែលត្រូវគេស្គាល់ថាជាគេហទំព័រនិយាយពីភាពយន្តដែលនឹងចាក់បញ្ចាំងក្នុងរោងភាពយន្តនៅប្រទេសកម្ពុជា ទើបបង្ហោះរូបភាព Poster ភាពយន្ត «Friend Zone» ជាភាសាខ្មែរ រួមទាំងថ្ងៃចាក់បញ្ចាំងផងដែរ។ ភាពយន្ត Friend Zone (ហ្វ្រេនហ្សូន) ដែលចាក់ដោតបេះដូងអ្នកគាំទ្រនេះ នឹងចាក់បញ្ចាំងនាថ្ងៃទី ២៩ ខែមីនា ឆាប់ៗនេះ។

ភាពយន្ត «Friend Zone» នៅលើគេហទំព័រចៃកុន

«Friend Zone» (ហ្វ្រេនហ្សូន) ជាភាពយន្តកំប្លែងរ៉ូមែនទិក ដែលនិយាយពី ប៉ាម (Nine Naphat) ដែលជាមិត្តជិតស្និទ្ធជាមួយ កីង (Baifern Pimchanok) តែមិនចង់ធ្វើត្រឹមតែជាមិត្តធម្មតា។ ហើយថា តើមិត្តភាពរវាង ប៉ាម និង កីង ទៅជាយ៉ាងណា ពេលដែលមិត្តសំណព្វចិត្តម្នាក់នេះ ទៅមានសង្សារសង្ហាដូចបង ធែត (Jason Young) បែបនេះ។

រង់ចាំទស្សនាទាំងអស់គ្នា នាថ្ងៃទី ២៩ ខែមីនា ខាងមុខនេះ៕

រឿង «Friend Zone»
រឿង «Friend Zone»
រឿង «Friend Zone»
រឿង «Friend Zone»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]