កូរ៉េខាងត្បូង៖ ថ្មីៗនេះ ប្រិយមិត្តដែលនិយមតាមដានព័ត៌មានKpop ប្រាកដជាបានជ្រាបខ្លះៗហើយ ទាក់ទងទៅនឹងរឿងរ៉ាវអាស្រូវផ្លូវភេទចាក់ស្រេះមិនចេះចប់ ដែលផ្តើមចេញពីតារាចម្រៀងប្រុស Jung Joon Young ត្រូវបានគេរកឃើញថា លោកបានចែកចាយនូវវីដេអូរំលោភមនុស្សស្រី ដោយការដាក់ថ្នាំងងុយគេងអស់ជាច្រើនគផ្ញើសារចូលទៅក្នុង Group Chat ។

ក្នុងនោះផងដែរ ក៏ត្រូវបានប៉ូលីសរកឃើញថា មានតារាចម្រៀងប្រុសៗល្បីជាច្រើនរូប ជាប់ជាជនសង្ស័យជាប់ពាក់ព័ន្ធ នៅក្នុងGroup Chat នេះផងដែរ ដោយមានដូចជា Seungri សមាជិកក្រុម Big Bang តារាចម្រៀងប្រុស Choi Jong Hoon សមាជិកក្រុម FTISLAND តារាប្រុស Zico ក្រុម Block B តារាប្រុស Jonghyun ក្រុម CNBLUE តារាប្រុស Junhyung ក្រុម Highlight តារាចម្រៀងប្រុស Roy kim និងមានបុរសប៉ុន្មាននាក់ទៀតដែលមិនមែនជាតារា។

ដោយឡែក កាលពីរសៀលថ្ងៃទី១៤ ខែមិនានេះផងដែរ តារាចម្រៀងប្រុស២រូប គឺJung Joon Young និង Seungri ក៏បានចូលខ្លួនបំភ្លឺនៅឯប៉ុស្តិ៍ប៉ូលីស ជាមួយនឹងទឹកមុខពោរពេញទៅក្រៀមក្រំ ព្រមជាមួយវត្តមានអ្នកការសែតជាច្រើនកុះករ រងចាំផ្តិតយករូបភាពផងដែរ។

តួយ៉ាង ខណៈ Seungri ធ្វើដំណើរមកដល់ប៉ុស្តិ៍ប៉ូលីសភ្លាម ក៏ត្រូវបានក្រុមអ្នកកាសែតចោមរោមថត ដោយក្នុងនោះផងដែរ លោកក៏បានអោនក្បាលចំពោះមនុស្សគ្រប់គ្នា ដើម្បីជាការសុំទោសដល់ហ្វេន ក៏ដូចជាប្រជាជនកូរ៉េទូទាំងប្រទេស ដោយលោកបាននិយាយពាក្យមិនប៉ុន្មានឃ្លាថា៖ 

«ជាថ្មីម្តងទៀត ខ្ញុំសូមអោនក្បាលសុំទោសយ៉ាងជ្រាលជ្រៅ ដល់អ្នកទាំងអស់គ្នា ដែលបានរងការឈឺចាប់ដោយសារទង្វើរបស់ខ្ញុំ។ ខ្ញុំនឹងចូលរួមបំភ្លឺនៅក្នុងការស៊ើបអង្កេតនេះ ជាមួយនឹងចម្លើយដ៏ត្រឹមត្រូវបំផុត។»

លើសពីនេះទៅទៀត ជនដែលត្រូវបានដែលបានជាប់សង្ស័យទាំងអស់ ដូចដែលបានរៀបរាប់ខាងលើ ក៏ដូចជាបុគ្គលដែលមានទំនាក់ទំនងជាមួយនឹង Jung Joon Young ទាំងប៉ុន្មាន នឹងត្រូវកោះហៅចូលខ្លួនបំភ្លឺទាំងអស់ជាបន្តបន្ទាប់ផងដែរ៕

Jung Joon Young ចូលខ្លួនបំភ្លឺនៅប៉ុស្តិ៍ប៉ូលីសថ្ងៃនេះ
Seungri ចូលខ្លួនបំភ្លឺនៅប៉ុស្តិ៍ប៉ូលីសថ្ងៃនេះ
ចូលខ្លួនបំភ្លឺនៅប៉ុស្តិ៍ប៉ូលីសថ្ងៃនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]