សកលលោក៖ ថ្មីៗនេះ មានមនុស្សជាច្រើនជុំវិញពិភពលោកដែលនិយមគាំទ្រនិងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក (Facebook) និង Instagram បានជួបបញ្ហាមួយចំនួន ដោយពួកគេបើកវាមិនចេញ ឬមិនដំណើរការ។

ជាក់ស្តែង យោងតាមសារព័ត៌មានបរទេសបានឱ្យដឹងថា អ្នកប្រើប្រាស់បណ្តាញសង្គមជុំវិញពិភពលោក រួមមាន ទ្វីបអាមេរិក, ទ្វីបអ៊ឺរ៉ុប, និងទ្វីបអាស៊ី សុទ្ធសឹងតែជួបបញ្ហាមួយនេះ។

ក្រោយមក មានមនុស្សម្នាជាច្រើនបានប្រើប្រាស់ hashtag #facebookdown នៅលើបណ្តាញសង្គម Twitter ដើម្បីឌឺឌងដាក់ហ្វេសប៊ុក។ 

មនុស្សម្នានាំគ្នាឌឺឌងដាក់ហ្វេសប៊ុក
មនុស្សម្នានាំគ្នាឌឺឌងដាក់ហ្វេសប៊ុក

យ៉ាងណាមិញ ក្រុមហ៊ុនហ្វេសប៊ុកបានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា៖

«យើងដឹងថា អ្នកប្រើប្រាស់មួយចំនួនកំពុងតែមានបញ្ហាក្នុងការប្រើប្រាស់កម្មវិធីហ្វេសប៊ុក។ យើងកំពុងតែធ្វើការដោះស្រាយបញ្ហាមួយនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។»

«យើងបាននិងកំពុងផ្តោតក្នុងការដោះស្រាយបញ្ហាមួយនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប៉ុន្តែ យើងអាចបញ្ជាក់បានថា បញ្ហានេះមិនជាប់ពាក់ព័ន្ធជាមួយនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតនោះទេ។»

នេះមានន័យថា ខាងក្រុមហ៊ុនហ្វេសប៊ុកកំពុងតែអភិវឌ្ឍន៍អង្គផ្ទុកទិន្នន័យ (database) នៃគណនីរបស់អ្នកឱ្យកាន់តែមានសុវត្ថិភាព និងល្អប្រសើរជាងមុន។ ខណៈពេលខាងក្រុមហ៊ុនកំពុងតែអភិវឌ្ឍន៍ដំណើរការនេះ អ្នកមិនអាចចូលទៅប្រើប្រាស់គណនីហ្វេសប៊ុករបស់អ្នកបានជាបណ្តោះអាសន្ន។

សូមចងចាំថា ពួកគេមិនអាចអភិវឌ្ឍន៍គណនីហ្វេសប៊ុកបានទាំងអស់ក្នុងពេលតែមួយនោះទេ។ ដូច្នេះវាអាចទៅរួចដែលមិត្តភក្កិរបស់អ្នកអាចចូលលេងហ្វេសប៊ុកបាន ប៉ុន្តែអ្នកមិនអាច។

យ៉ាងណាមិញ ចំពោះ Instagram ក៏ដូចគ្នាផងដែរ ព្រោះតែហ្វេសប៊ុកបានទិញ Instagram យក ហើយដូច្នេះបញ្ហាទាំងនេះគឺដូចគ្នា៕ 

ទស្សនាវីដេអូខាងក្រោម៖

សារផ្លូវការរបស់ហ្វេសប៊ុកបង្ហោះនៅលើ Twitter
សារផ្លូវការរបស់ហ្វេសប៊ុកបង្ហោះនៅលើ Twitter
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]