ភ្នំពេញ៖ អតិថិជនបានដឹងហើយថាក្រុមហ៊ុន ទ្រូម៉ាន់នី បានដាក់ឱ្យប្រើប្រាស់កម្មវិធី ទ្រូម៉ាន់នី ចាប់តាំងពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨ មកម្ល៉េះ បើគិតមកដល់ពេលនេះគឺមានរយៈពេលចំនួនមួយឆ្នាំ។ ត្រឹមតែមួយរយៈពេលខ្លីសោះ ទ្រូម៉ាន់នី បានទាក់ទាញអ្នកគាំទ្រ និងប្រើប្រាស់ប្រមាណជាង ២០ ម៉ឺននាក់។

មួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញថាក្រុមហ៊ុន ទ្រូម៉ាន់នី ជាក្រុមហ៊ុនដែលលេចធ្លោជាងគេក្នុងវិស័យ Digital គឺតែងតែផ្តល់ជូននៅកម្មវីធីប្រូមូ៉សិនពិសេសៗជាច្រើនដូចជា ការផ្ញើលុយឥតគិតថ្លៃ បញ្ចុះតម្លៃលើការបញ្ជូលលុយទូរស័ព្ទ ទិញសំបុត្រកុនដោយមិនបាច់តម្រង់ជួរ និងប្រូមូ៉សិនជាច្រើនទៀត។

App របស់ទ្រូម៉ាន់នី

លើសពីនេះទៅទៀតក្រុមហ៊ុន ទ្រូម៉ាន់នី ត្រួវបានអញ្ជើញចូលរួមកិត្តិយសនៅក្នុង ពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី «គោលនយោបាយ និងទិសដៅនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា» សម្រាប់កំណត់ទិសដៅ និងរៀបចំក្របខ័ណ្ឌនយោបាយសេដ្ឋកិច្ចជាតិ ដែលកម្មវិធីប្រព្រឹត្តឡើងសណ្ឋាគារភ្នំពេញ ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៩ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុន ទ្រូម៉ាន់នី គឺជាដៃគូផ្សព្វផ្សាយនៅក្នុងកម្មវិធី Digital Cambodia 2019 ដែលជាពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិដ៏ធំដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ហើយមានការចូលរួមពីប្រទេសនៅជុំវិញអាស៊ាន ដើម្បីបង្ហាញអន្តរជាតិឱ្យឃើញថា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួមជាស្រេចនៅក្នុងវិស័យឌីជីថល ដែលរៀបចំឡើងនៅសាលពិព័រណ៍កោះពេជ្រ ថ្ងៃទី ១៥-១៧ ខែមីនា ឆ្នាំ ២០១៩ ខាងមុខនេះផងដែរ។

អ៊ីចឹងកុំភ្លេចចូលរួមទាំងអស់គ្នា! សម្រាប់អ្នកពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្ម IT និង ICT ទាំងអស់ ហើយកុំភ្លេចមកកាន់ Show Room ទ្រូម៉ាន់នី ដែលមានទីតាំងនៅច្រកចូលទី ៥ នៅទល់មុននឹង Show room Sony ដើម្បីលេងហ្គេមចាប់ទឹកកកយកលុយ ចាប់បានកាន់តែច្រើន យកលុយបានកាន់តែច្រើន កុំភ្លេចទាញយកកម្មវិធី ទ្រូម៉ាន់នី ឱ្យហើយ ដើម្បីចូលរួមលេងហ្គេមទាំងអស់គ្នា។

ទាញយកកម្មវិធីសូមចុច https://goo.gl/Z9AMEi ព័ត៌មានបន្ថែមសូមទាក់ទង 023 999 639 ឬចូលទៅកាន់ហ្វេសប៊ុក TrueMoney Cambodia ៕

កម្មវិធីហ្គេមចាប់ទឹកកកយកលុយ
ទ្រូម៉ាន់នី
ទ្រូម៉ាន់នី
Digital Cambodia 2019
Digital Cambodia 2019

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]