អាមេរិក៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយ ពីកំពូលតារាសម្ដែងស្រីអាមេរិក អ្នកនាង Angelina Jolie និងជាអ្នកដឹកនាំផលិតខ្សែភាពយន្ត ដ៏មានប្រជាប្រិយភាពមួយរូប កាលពីថ្មីៗនេះបានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់មហាជននិងអ្នកគាំទ្រ បន្ទាប់ពីអ្នកនាងបានស្លៀករ៉ូបវាលខ្នង បញ្ចេញស្នាមសាក់យ័ន្ត (បែបខ្មែរ) ចូលរួមក្នុងកម្មវិធីមួយ ដោយទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង។

អ្នកនាង Angelina Jolie

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃច័ន្ទ ទី១១ មីនា ឆ្នាំ២០១៩ កន្លងទៅនេះ តារាសម្ដែង និងជាអ្នកដឹកនាំផលិតខ្សែភាពយន្តឆ្នើម វ័យ៤៣ឆ្នាំ អ្នកនាង អេនជេលីណា ជូលី (Angelina Jolie) ត្រូវបានគេអញ្ជើញឲ្យមានវត្តមាននៅក្នុងព្រឹត្តិការណ៍លើកម្រាលព្រំក្រហម ដែលជាព្រឹត្តិការណ៍នៃការចាក់បញ្ចាំងពិសេសមួយ (ឬ Pre-Screening) នូវខ្សែភាពយន្តរឿង Dumbo (ចាក់បញ្ចាំងជាផ្លូវការ នៅថ្ងៃទី២៩ មីនា ឆ្នាំ២០១៩ នៅអាមេរិក) នៅឯរោងកុន Capitan Theater ក្នុងទីក្រុង Los Angeles រដ្ឋអាលីហ្វ័រញ៉ា សហរដ្ឋអាមរិក។

អ្នកនាង Angelina Jolie

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅក្នុងព្រឹត្តិការណ៍ដ៏ពិសេសមួយនេះ គេសង្កេតឃើញថា តារាសម្ដែងស្រីអ្នកនាង អេនជេលីណា បានស្លៀកពាក់តុបតែងខ្លួនយ៉ាងសាមញ្ញបំផុត ជាមួយនឹងឈុតរ៉ូបពណ៌.សវាលខ្នង ដែលបង្ហាញឲ្យឃើញពីស្នាមសាក់ជាច្រើនកន្លែង នៅលើដងខ្លួនរបស់អ្នកនាង (ខ្នង ដៃ) ដែលជាចំណុចយ៉ាងទាក់ទាញមួយពីសំណាក់ភ្នែកមហាជន និងអ្នកកាសែតតាមប្រមាញ់ឥតឈប់។

អ្នកនាង Angelina Jolie

ជាការពិតណាស់ តាមរយៈស្នាមសាក់យ័ន្តក្រោយខ្នងរបស់អ្នកនាង អេនជេលីណា តាមប្រភពកន្លងមក គឺត្រូវបានគេដឹងថា មានជាប់ពាក់ព័ន្ធយ៉ាងច្រើនទៅនឹងរឿងរ៉ាវជីវិត និងគ្រួសាររបស់អ្នកនាង ហើយក៏ជាស្នាមសាក់យ័ន្តមួយ ក្នុងចំណោមស្នាមសាក់ជាច្រើនកន្លែងលើខ្នង ដែលអ្នកនាងធ្លាប់បានមកចាក់នៅឯខេត្តសៀមរាប កាលពីកំឡុងខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ ដោយស្នាដៃអតីតសង្ឃមកពីប្រទេសថៃ នៅគ្រាដែលអ្នកនាងបានមកទស្សនកិច្ចក្នុងប្រទេសកម្ពុជា លើទឹកដីខេត្តសៀមរាប ដែលសុទ្ធសឹងតែជាប្រភេទសាក់យ័ន្ត តំណាងឲ្យព្រះពុទ្ធសាសនា និងធម៌ ដើម្បីការពារខ្លួនផងដែរ (អ្នកនាងក៏ធ្លាប់ទៅសាក់នៅថៃផងដែរ)។

អ្នកនាង Angelina Jolie

នៅក្នុងថ្ងៃដ៏ពិសេសនោះដែរ ក៏គេសង្កេតឃើញមាន វត្តមានរបស់កូនប្រុសស្រី៤នាក់ (ក្នុងចំណោម៦នាក់) របស់តារាស្រីជើងចាស់រូបនេះ បានចូលរួមផងដែរ រួមមាន កូនភ្លោះ Vivienne និង Knox អាយុ១០ឆ្នាំ Shiloh អាយុ១២ឆ្នាំ និង Zahara អាយុ១៤ឆ្នាំ។

យ៉ាងណាមិញ ការបង្ហាញវត្តមានរបស់អ្នកនាង អេនជេលីណា ជាមួយនឹងកូនៗលើកនេះ គឺពិតជាបានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ពិសេសជុំវិញនឹងរូបសម្រស់របស់អ្នកនាង និងស្នាមសាក់យ័ន្តយ៉ាងទាក់ទាញនៅលើខ្នងនោះតែម្តង៕

ទស្សនាវីដេអូខាងក្រោម៖

ចុចអានអត្តបទចាស់៖ 

សាក់យ័ន្តក្រោយខ្នងរបស់ Angelina Jolie តាមពិតជាសាក់ដើម្បីរឹតចំណងស្នេហ៍ តែចុងក្រោយនៅតែបែកគ្នា

អ្នកនាង Angelina Jolie
អ្នកនាង Angelina Jolie
អ្នកនាង Angelina Jolie
អ្នកនាង Angelina Jolie
អ្នកនាង Angelina Jolie
អ្នកនាង Angelina Jolie
អ្នកនាង Angelina Jolie
អ្នកនាង Angelina Jolie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]