ក្នុងពេលដែលបរិស្ថានកំពុងទទួលរងផលប៉ះពាល់នោះ យើងឃើញថាការបំពុលខ្យល់ ក៏ជាកត្តាមួយ ដែលគួរអោយព្រួយបារម្ភ ផងដែរ ព្រោះថាបើខ្យល់ឪកាស មិនល្អ វាអាចប៉ះពាល់ដល់ ប្រព័ន្ធដកដង្ហើម របស់មនុស្សយើង។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ រាជធានីប្រទេសចិន ឯណោះវិញ បានទទួលរងនូវ ការចុះអាប់យ៉ាងខ្លាំង ធ្វើអោយមើលទៅ ដូចជានៅពិភពមួយផ្សេងទៀត ផងដែរ។ ក្នុងរូបភាពខាងក្រោមទាំងអស់នេះ ថតនៅលើដំបូលអាគារមួយ ក្នុងទីក្រុងប៉េកាំង នាវេលាពេលព្រឹក នៅពេលដែលមានផ្សែងចុះអាប់យ៉ាងក្រាស់ ស្ទើរតែមើលអ្វី មិនឃើញទាល់តែសោះ ដោយមានតែដំបូលអាគារខ្ពស់ៗតែប៉ុណ្ណោះ ដែលអាចមើលឃើញបានច្បាស់។

ទោះជាយ៉ាងណាប្រជាជននៅក្នុងទីក្រុងទាំងអស់ បាននាំគ្នាបិទទ្វារនៅខាងក្នុង រង់ចាំរហូតដល់ខ្យល់បក់សម្អាត អាប់មានជាតិពុលទាំងអស់នោះ ចេញបាត់អស់ ហើយវាអាចនឹងហោះឆ្ពោះទៅកាន់កន្លែងផ្សេងមួយទៀត ដែលជាប្រទេសជាប់នឹង មហាសមុទ្រ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?












ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]