ភ្នំពេញ៖ ជីវិតរបស់តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងចរិយា ពេជ្រ កាន់តែទទួលបាននូវសុភមង្គលខ្លាំងពីស្វាមី និងគ្រួសារ ក្រោយនាងបានសម្រេចចិត្តរៀបការ ចូលរោងជ័យជាមួយគ្នា កាលពីពេលកន្លងទៅនេះ។

នាពេលនេះដែរ អាពាហ៍ពិពាហ៍ប៉ុន្មានឆ្នាំរបស់នាង ក៏ទទួលបានចំណងដៃយ៉ាងពិសេសមួយ គឺគ្រាប់ពេជ្រ សមាជិកថ្មី ដែលមានមុខមាត់យ៉ាងគួរឲ្យស្រលាញ់ ទើបនឹងសម្រាលកាលពីព្រឹកមិញនេះ ដោយសុវត្ថិភាព និងលំបាកបំផុត ពរពោះអស់ពេលជាច្រើនខែ។

ទន្ទឹមនឹងនេះដែរ មហាជនជាច្រើន ជាពិសេសមិត្តរួមសិល្បៈ បាននាំគ្នាចូលរួមធ្វើការអបអរសាទរ ដល់តារាស្រីរូបនេះ ដែលបានទទួលដំណឹងយ៉ាងល្អ ទទួលបានកូនដំបូង ដែលទើបនឹងសម្រាលកាលពីព្រឹកមិញនេះ។

មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះដែល ស្វាមីរបស់នាង ក៏បានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង នៅពេលដែលឃើញមុខមាត់កូនដំបូងរបស់ខ្លួន ដែលមានមុខមាត់យ៉ាងគួរឲ្យស្រលាញ់ រីឯភរិយាបានសម្រាលកូនដោយសុវត្ថិភាពផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ចរិយា ពេជ្រ និងស្វាមី
ចរិយា ពេជ្រ និងស្វាមី
ចរិយា ពេជ្រ និងស្វាមី
ចរិយា ពេជ្រ
ចរិយា ពេជ្រ
ចរិយា ពេជ្រ
កូនចរិយា ពេជ្រ ទើបនឹងសម្រាល
កូនចរិយា ពេជ្រ ទើបនឹងសម្រាល
កូនចរិយា ពេជ្រ ទើបនឹងសម្រាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចរិយា ពេជ្រ