ភ្នំពេញ៖ ដូចជាលោកអ្នកបានដឹងហើយថា កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០១៩ កន្លងមកនេះយើងបានឃើញថា ក្រុមហ៊ុន vivo បានបញ្ចេញនូវម៉ូឌែលស៊េរីខ្ពស់របស់ខ្លួនដែលជាម៉ូឌែលស្មាតហ្វូននៃសមាជិកត្រកូល V ជំនាន់ទី ៥ ផងដែរ នោះគឺម៉ូឌែល vivo V15Pro ដែលត្រូវបានប្រកាសចេញលក់ជាផ្លូវការ ប្រហែលជាប៉ុន្មានថ្ងៃមុននេះ។

ចំពោះស្មាតហ្វូន vivo V15Pro នេះកំពុងតែមានសន្ទុះនៃការគាំទ្រហើយនឹងកំពុងតែមានប្រជាប្រិយភាពខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ។ បើនិយាយទៅលើការ Pre-Order វិញ គឺថាមានអតិថិជនដែលបានធ្វើការកុម្ម៉ង់ទុកមុនច្រើនទៅលើ vivo V15Pro មួយនេះ។ សម្រាប់បច្ចុប្បន្នយើងបានលេចឮដំណឹងថា បងប្អូនបង្កើតរបស់ស្មាតហ្វូន vivo V15Pro នឹងធ្វើការបង្ហាញខ្លួននៅលើទីផ្សារនៃប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះផងដែរ នោះគឺម៉ូឌែល vivo V15។ 

ចំពោះការរចនាបទទៅលើផ្នែករូបរាងរបស់ស្មាតហ្វូន vivo V15 នេះគឺថាវាមានលក្ខណៈដូចគ្នាច្រើនទៅនឹង V15Pro ដែរ។ ចំពោះការរចនារូបរាងរបស់ vivo V15 នេះវិញ គឺត្រូវបង្ហាញមកជាមួយនឹងជម្រើសពីរពណ៌ផងដែរ នោះគឺ Topaz Blue និង Glamour Red។ បើនិយាយទៅកាន់ផ្នែកកាមេរ៉ារបស់ V15 នេះគឺថាមានកាមេរ៉ាមុខផុសឡើង និងផ្នែកកាមេរ៉ាក្រោយមាន ៣ គ្រាប់ដូចទៅនឹង V15Pro ដែរ។ ប៉ុន្តែវាត្រូវបានបង្ហាញមកជាមួយការស្កេនក្រយៅដៃផ្នែកខាងក្រោយវិញ។ 

vivo V15Pro

រីឯកម្លាំងថ្មរបស់វាវិញត្រូវបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន Dual Engine Fast Charging និងមានទំហំថ្មធំដល់ទៅ 4000mAh។ សម្រាប់លក្ខណៈសម្បត្តិពេញលេញ និងតម្លៃរបស់ vivo V15 នេះនៅមិនទាន់បានប្រកាសឲ្យបានដឹងជាសាធារណៈនៅឡើយទេ។

vivo V15Pro

តោះយើងរង់ចាំមើលថា តើទូរស័ព្ទម៉ូឌែល vivo V15 ជំនាន់ចុងក្រោយមួយនេះ នឹងមានអ្វីពិសេសខ្លះ? ចង់ដឹងឲ្យកាន់តែច្បាស់អំពីព័ត៌មានលំអិត សូមលោកអ្នករង់ចាំតាមដានតាមរយៈផេកហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុន vivo ទាំងអស់គ្នា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]