កូរ៉េខាងត្បូង៖ ក្រោយពីផ្ទុះព័ត៌មានរឿងក្តីរបស់ Jung Joon Young ធ្វើឲ្យតារាជាច្រើនរូបក្លាយជាជនសង្ស័យពាក់ព័ន្ធនឹងរឿងនេះ។

ជាក់ស្តែង Yong Junhyung ជា Rapper ប្រចាំក្រុមចម្រៀងបុរស Highlight បានចេញមកសារភាពការពិត ក្រោយខ្លួនបានជាប់ឈ្មោះជាជនសង្ស័យ។

នៅថ្ងៃទី១៤ ខែមិនានេះខាងផលិតកម្ម Around US Entertainment បានប្រកាសឲ្យដឹងថា « ចុងឆ្នាំ២០១៥ Yong Junhyung បានជួបជាមួយ Jung Joon Young នៅក្នុងកម្មវិធីជប់លៀងមួយ។ ពួកគេទាំងពីរតែងតែទាក់ទងគ្នាតាម Chat 1:1 នៅក្នុង Kakao Talk បន្ទាប់មក Yong Junhyung ក៏បានដឹងថា Jung Joon Young បានលួចថតវីដេអូដែលខុសច្បាប់ ហើយលោកក៏បានមើលវីដេអូទាំងអស់នោះ ព្រមទាំងឆ្លើយឆ្លងគ្នាដោយប្រីពាក្យសម្តីមិនសមរម្យពីវីដេអូទាំងនោះទៀតផង»។

គួររំលឹកផងដែរថាកាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩នេះ Yong Junhyung បានផ្តល់ចម្លើយដល់ប៉ូលីសក្នុងនាមជាសាក្សីនៅក្នុងរឿងក្តីរបស់ Jung Joon Young ដោយ Around US Entertainment បានប្រាប់ឲ្យដឹងថា « ពួកយើងបានដឹងការពិតទាំងអស់ពីការសូរចម្លើយរបស់ Yong Junhyung ក្រោយមកទើបដឹងថានេះជាហេតុការណ៍ដ៏ធ្ងន់ធ្ងរមួយ។ Yong Junhyung បានឆ្លើយគ្រប់សំនួរទាំងអស់ ហើយពេលនេះគេកំពុងតែស្ថិតនៅក្នុងការកកាយឡើងវិញយ៉ាងហ្មត់ចត់ ចំពោះរឿងដែលគេបានធ្វើកន្លងមក ដែលធ្វើឲ្យគ្រប់គ្នាអស់សង្ឃឹម ទៅលើទង្វើរអសីលធម៌របស់គេ»។ 

Around US Entertainment បន្ថែមទៀតថា « គេដឹងខ្លួនថាទង្វើររបស់គេជាអ្វីដែលមិនអាចអភ័យទោសបាន ហើយគេថែមទាំងសុំទោសដល់អ្នកគាំទ្រក្រុមចម្រៀង Highlight ដែលបានធ្វើឲ្យបាត់បង់ទំនុកចិត្ត និងតបស្នងអ្នកទាំងអស់គ្នាដោយរឿងបែបនេះ ដើម្បីជាការទទួលខុសត្រូវរាល់អ្វីដែលបានធ្វើ Yong Junhyung នឹងដើរចេញពីក្រុមនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៩នេះ»៕

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងនេះ?  

Yong Junhyung
Yong Junhyung
Yong Junhyung
Yong Junhyung
Jung Joon Young
Jung Joon Young

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]