ភ្នំពេញ៖ ក្រុមខ្លាំងៗចំនួន២ ដែលសុទ្ធសឹងតែធ្លាប់ឈ្នះជើងឯក Ganzberg Cup កាលពីរដូវកាលមុនៗ ពោលគឺក្រុម 3G FC និង ក្រុមកណ្ដុរស FC នឹងត្រូវប៉ះគ្នានៅសប្ដាហ៍នេះ ក្នុងការប្រកួតជម្រុះពានរង្វាន់ «អធិរាជវាលស្មៅ Ganzberg Cup ២០១៩»

អធិរាជវាលស្មៅ Ganzberg Cup ២០១៩

កណ្ដុរស FC គឺជាក្រុមជើងឯក Ganzberg Cup រដូវកាលទី៣ ឆ្នាំ២០១៨ ដែលកន្លងទៅផុតទៅកាលពីឆ្នាំមុន ខណៈ 3G FC គឺជាក្រុមឯករដូវកាលទី២ កាលពីឆ្នាំ២០១៧ ពានរង្វាន់ 15000 ដុល្លារ ។

ក្រុមកណ្ដុរស FC
ក្រុមកណ្ដុរស FC
ក្រុមកណ្ដុរស FC

អ្វីដែលពិសេសនោះ គឺក្រុមទាំង២ នឹងត្រូវជួបតទល់គ្នាក្នុងការប្រកួតបើកឆាកវគ្គផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ប៉ុស្ដិ៍ MyTV នៅថៃ្ងសៅរ៍សប្ដាហ៍នេះ ចាប់ពីម៉ោង៨ ដល់ម៉ោង១០យប់។

សូមបញ្ជាក់ថា មិនត្រឹមតែគូខ្លាំងនេះទេដែលត្រូវជួបគ្នាថៃ្ងសៅរ៍នេះ ពោលក៏មាន១គូទៀតដែលត្រូវប្រកួតគ្នាដែរ គឺក្រុម T4 FC ប៉ះក្រុម ស្ទឹងមានជ័យភូមិថ្មី FC៕

ក្រុម 3G FC
ក្រុម 3G FC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]