ភ្នំពេញ៖ តារាពហុជំនាញអ្នកនាងខាត់ សុឃីម បច្ចុប្បន្នកាន់តែមានហាងឆេងខ្លាំង នៅក្នុងការងារសិល្បៈគួរឲ្យកត់សម្គាល់ មិនថាការងារផ្ទាល់ខ្លួន មុខជំនួញរកស៊ីរបស់ខ្លួននោះទេ។

តែបើងាកមកនិយាយ ពីសម្រស់តារាស្រីរូបនេះវិញ ឃើញថាវ័យកាន់តែច្រើនណាស់ហើយ តែនាងនៅតែស្រស់ស្អាត មិនថាការតែងខ្លួន បែបយុវវ័យ និងពេលខ្លះតាមបែបបុរាណនោះទេ មើលទៅស្រស់ស្អាតគ្រប់ពេលតែម្តង។

ក្រៅពីការងារសិល្បៈមមាញឹកច្រើន ឃើញថាការតែងខ្លួនរបស់តារាស្រីរូបនេះក៏តែងតែផ្លាស់ប្តូរមើលទៅប្លែកភ្នែកតែម្តង។ ជាពិសេសនោះ គេបានចាប់អារម្មណ៍ទៅលើ រាល់សម្លៀកបំពាក់របស់នាង គឺច្នៃឡើងជាមួយនឹងក្រមា សឹងគ្រប់ម៉ូត គ្រប់ពណ៌ គួរជាទីចាប់អារម្មណ៍ និងប្លែកភ្នែកតែម្តង។

ក្រោយពីបានឃើញម៉ូតសម្លៀកបំពាក់ ដែលបង្ហាញពីផលិតផងរបស់ខ្មែរបែបនេះ មហាជនជាច្រើន បាននាំគ្នាកោតសរសើរដល់នាងគ្រប់គ្នា ដែលតែងតែថែរក្សា និងបង្ហាញឲ្យសិល្បៈករក្មេងៗជំនាន់ក្រោយបានឃើញ និងថែរក្សាទុក៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

អ្នកនាងខាត់ សុឃីម
ខាត់ សុឃីម ក្នុងឈុតច្នៃពីក្រមា
ខាត់ សុឃីម ក្នុងឈុតច្នៃពីក្រមា
ខាត់ សុឃីម ក្នុងឈុតច្នៃពីក្រមា
ខាត់ សុឃីម ក្នុងឈុតច្នៃពីក្រមា
ខាត់ សុឃីម ក្នុងឈុតច្នៃពីក្រមា
ខាត់ សុឃីម ក្នុងឈុតច្នៃពីក្រមា
ខាត់ សុឃីម ក្នុងឈុតច្នៃពីក្រមា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម